ខេត្តបន្ទាយមានជ័យ ៖ នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧នេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋប្រទះឃើញបុរសអនាថាម្នាក់បានដេកស្លាប់នៅក្រោមផ្ទះអ្នកស្រុកទាំងយប់ លុះព្រឹកឡើងទើបដឹងថាជនរងគ្រោះបានស្លាប់ទៅហើយ។ក្រោយមកក្រុមអាជ្ញាធរភូមិនិងអ្នកស្រុកបានដើររៃលុយគ្នាដើម្បីយកសពទៅបូជានៅក្នុងវត្តរួចផ្តាំផ្ញើនិងអាចារ្យភ្លុក ឱ្យទុកធាតុនៅក្នុងវត្តក្រែងមានសាច់ញាតិមកទទួលយកទៅស្រុកកំណើតវិញ។
ជាមួយគ្នានោះដែរ គេបានសង្គេតឃើញលោកមេភូមិនិងប្រជាការពារភូមិ ជាមួយអ្នកស្រុកមួយចំនួន បានដឹកសពបុរសអនាថានោះតាមរឺម៉កកង់បីសំដៅមកទីប៉ាឆាវត្តបាលិលេយ្យក្រុងប៉ោយប៉ែតដើម្បីបូជាតែម្តង។
បើតាមការឱ្យដឹងពីលោកអ៊េង ភារុណ ដែលជាអនុភូមិសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ លឿម រដ្ឋា (ហៅគក់) ភេទប្រុសអាយុ៣៥ឆ្នាំតែជនរងគ្រោះធ្លាប់មានបងប្អូននៅភ្នំពេញ ហើយមករស់នៅក្នុងងភូមិខាងលើម្តងម្កាលតែប៉ុណ្ណោះ តែភាគច្រើនគាត់ទៅធ្វើការនៅថៃរួចមកពីថៃមករស់នៅក្រោមផ្ទះអ្នកស្រុកជាប្រចាំ នៅទីនេះតែម្តងបើទោះជាដេញឱ្យចេញពីភូមិក៏គេមិនចេញដែរ។
លោកអនុភូមិបន្តទៀតថា៖ បុរសនេះមានអាការៈកើតទាចទឹកហើយផឹកស្រារាល់ថ្ងៃទៀតផង លុះមកដល់ថ្ងៃកើតហេតុ នាពេលយប់ថ្ងៃទី១៧ម្សិលមិញនេះបុរសរូបនោះបានស្លាប់ដោយមិនដឹងខ្លួននៅលើអង្រឹងរឹងស្តូកបាត់ទៅហើយ។
លោកអនុភូមិខាងលើបានសំណូមពរដល់បងប្អូនណា ដែលមានឈ្មោះសាច់ញាតិខាងលើសូមទាក់ទងតាមរយៈមេភូមិខាងលើដើម្បីមកទទួលធាតុសពនៅក្នុងវត្តបាលិលេយ្យក្រុងប៉ោយប៉ែត៕







