ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ព្រឹកនេះសម្តេចតេជោ អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់

ព្រឹកនេះសម្តេចតេជោ អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

លោកបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឱ្យដឹងថា សិស្ស និស្សិត​ដែលទទួលសញ្ញាបត្រនេះ រួមមានសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ថ្នាក់បរិញ្ញា​បត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរ​ជំនាន់ថ្មី សរុប​ចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា​២០២១​-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតចំនួន ១៥៣នាក់ផងដែរ។

លោកបណ្ឌិត ណុប នរិន្ទ បានឱ្យដឹងថា វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសក កម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូច​ជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និង គុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

នាយកវិទ្យាស្ថានបន្តថា ស្របតាមការជាក់ស្តែងនេះ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹង និង លើកកម្ពស់គុណភាពអប់រំបណ្តុះ​បណ្ដាលវិជ្ជាជីវៈគ្រប់កម្រិត ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង​របស់សង្គម​សេដ្ឋ​កិច្ជ និង ទីផ្សារការងារបច្ចុប្បន្ន។ ជាមួយគ្នានេះ ដើម្បីធានាដល់ការអនុវត្ត​យន្តការ​ពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ វិទ្យា​ស្ថានក៏បានធ្វើការកែទម្រង់ ក្នុងការគ្រប់គ្រងប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាល និង អភិវឌ្ឍកម្មវិធីសិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និង ពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាមស្តង់ដាគុណភាពអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាលទ្ធផលនៃការខិតខំប្រឹងប្រែងកំ៨ណែទម្រង់ និង អភិវឌ្ឍគុណភាពបណ្តុះបណ្តាល ប្រកប ដោយស្មារតីទទួលខុសត្រូវ និង បានឆ្លងកាត់បទពិសោធន៍ រយៈពេល ១៧ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានអភិវឌ្ឍខ្លួនពី អង្គការវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបង្កើតឡើងក្នុងឆ្នាំ២០០០ និងសម្រេចបានសមិទ្ធផលយ៉ាងធំធេង ជាបន្តបន្ទាប់គួរជាទីមោទនៈ។ ក្នុងទិសដៅកំណែទម្រង់ និង អភិវឌ្ឍគុណភាពអប់រំ​បណ្តូះបណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ វិទ្យាស្ថានក៏បានពង្រឹង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង សម្ភារបរិក្ខារ ក្នុងទិសដៅផ្សារភ្ជាប់ការសិក្សាទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង។

បើតាមលោកបណ្ឌិត ណុប នរិន្ទ បច្ចុប្បន្នវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ចំនួន ៣០៨នាក់ នារី ៩១នាក់, សិស្ស​វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា ចំនួន ១,៦៥០នាក់ នារី ៧២៨នាក់។

ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំ​សិក្សា​២០២១-២០២២ កន្លងមកនេះ សិស្សវិជ្ជាជីវៈ និង និស្សិតកម្រិតបរិញ្ញា​បត្រ​រង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បានបញ្ចប់ការសិក្សាសរុបចំនួន ២០,៣៩៩នាក់ នារី ៨,៨៩១ នាក់។ ក្នុងនោះគិតទាំងសិស្សវិជ្ជាជីវៈ និង និស្សិត​ជ័យ​លាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និង សញ្ញាបត្រនាឱកាសនេះផងដែរ។

យោងតាមលទ្ធផលស្ទង់មតិបានបង្ហាញថា សិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩៧.០៥ % ក្នុងនោះ ថ្នាក់វិជ្ជាជីវៈស្មើ ១០០%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩៦.៦៤ %, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩១.៩៣ % និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្មើ ១០០%។

លោកបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា សមិទ្ធផល ដែលវិទ្យាស្ថានខ្មែរជំនាន់ថ្មី​សម្រេច​បាននេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាព​សង្គម និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេស ដោយសារគុណូបការៈ​ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់​ចង្អុល​បង្ហាញ និង ឧបត្ថម្ភគាំទ្រ ទាំងគតិដឹកនាំ ស្មារតី សម្ភារ និងថវិកា ដោយគិត​ចាប់​តាំងពីឆ្នាំ២០០២ រហូតមក ក្នុងនោះបានផ្តល់ជំនួយឧបត្ថម្ភជា​សម្ភារសិក្សា​ជាច្រើន ដល់អង្គការវិទ្យាស្ថានខ្មែរជំនាន់ថ្មី និង បានឧបត្ថម្ភប្រចាំខែជាទៀងទាត់ មានអង្ករ ចំនួន ២តោន និង ថវិកា ចំនួន ៥លានរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.