ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី៖ ជារឿងត្រឹមត្រូវដែលយុវជនបន្តលើកឡើងពីការអរគុណគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះពួកគាត់ចេញរបបខ្មែរក្រហម

លោក ហ៊ុន ម៉ានី៖ ជារឿងត្រឹមត្រូវដែលយុវជនបន្តលើកឡើងពីការអរគុណគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះពួកគាត់ចេញរបបខ្មែរក្រហម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ថ្លែងក្នុងឱកាសពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានធ្វើការចាប់អារម្មណ៍ខ្ពស់ចំពោះពាក្យពេជន៍ នៃការប្តេជ្ញាចិត្តរបស់តំណាងសមាជិកថ្មី។

លោកបានលើកឡើងថា «ប្រាកដហើយថាប្អូនៗ មិនបានឆ្លងកាត់ផ្ទាល់ដូចឪពុកម្ដាយរបស់ប្អូនៗនោះទេ ប៉ុន្ដែវាជារឿងត្រូវណាស់ ដែលប្អូនៗនៅតែប្រើប្រយោគនៃការតាំងចិត្តនេះ ទោះបីជាពួកយើងខុសគ្នាបីជំនាន់តែពួកយើងឆ្លងកាត់ប្រវត្តិសាស្រ្ដតែមួយ»។

ការលើកឡើងនេះ បន្ទាប់ពីបានស្តាប់ការប្តេជ្ញាចិត្តរបស់សមាជិកថ្មីដែលឡើងបង្ហាញការតាំង ចិត្តក្នុងការចូលរួមជីវភាពជាមួយគណបក្ស និងការថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះពួកគាត់ចេញរបបខ្មែរក្រហមរហូតដល់មានសេរីភាពបច្ចុប្បន្ននេះ។

ទន្ទឹមនឹងការលើកឡើងខាងលើ លោក ក៏បានបន្តពន្យល់ទៅកាន់អង្គ សមាជិក សមាជិកាបន្ថែមថា បើទោះបីប្អូនមិនបានឆ្លងកាត់សោកនាដកម្មផ្ទាល់ក៏ដោយ វារឿងត្រឹមត្រូវដែលប្អូនៗនៅតែបន្ដប្រើប្រយោគនេះក្នុងការប្ដេជ្ញាចិត្ត ព្រោះប្អូនៗក៏ទទួលរងឥទិ្ធពលអវិជ្ជមានពីសោកនាដកម្មនោះព្រោះយើងបានឆ្លងកាត់ប្រវត្តិសាស្រ្ដតែមួយ។

លោកបញ្ជាក់ថា «ប្អូនក៏ជាអ្នករងគ្រោះដែរ ព្រោះឪពុកម្ដាយរបស់ប្អូនបានឆ្លងកាត់សោកនាដកម្មនៃប្រវត្តិសាស្រ្ដរបស់យើង»។ លោកបានបន្ថែមថា ការបន្តនិយាយអំពីសោកនាដកម្មនៃទំព័រខ្មៅងងឹតក្នុងប្រវត្តិសាស្រ្ដនេះ គឺដើម្បីបញ្ជាក់ប្រាប់ពីការបំភ្លេចមិនបានូវភាពឈឺចាប់របស់ប្រជាជនខ្មែរ ដែលរងគ្រោះក្នុងរបបនោះ បើទោះបីជាយើងទាំងគ្នាជាយុវជនជំនាន់ក្រោយ បាននិងកំពុងរស់រានក្នុងដំណាក់កាលសុខសន្តិភាពពេញលេញក៏ដោយ។

ជាមួយមូលដ្ឋានប្រវត្តិសាស្ត្រនេះហើយ ដែលយុវជនជាអ្នកជំនាន់ក្រោយគ្រប់ៗរូប ត្រូវបន្តប្តេជ្ញាការពារសុខសន្តិភាព ដែលមានបច្ចុប្បន្ន បន្តទៅមុខជានិរត្តន៍ នឹងការពារដាច់ខាតមិនអោយមានការកើតឡើងវិញនូវរបបប្រល័យពូជសាសន៍ក្នុងកម្ពុជាឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍដែលនាំមកនូវការងារធ្វើដល់ក្នុងមូលដ្ឋាន ការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធ និងការរីកចំរើនលើគ្រប់វិស័យ ដែលកើតឡើងក្រោមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្រោមម្លប់នៃសុខសន្ដិភាព និងស្ថេរភាព។

សូមជម្រាបជូនថា នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន៣៦៤នាក់ ស្រី១៨៥នាក់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីគណៈកម្មាធិការបក្សស្រុក ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រះនិព្វាន និងសមាជិក សមាជិកា គណបក្សឃុំព្រះនិព្វាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.