សកម្មភាព ប្រចាំថ្ងៃរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះជួយសម្រួលចរាចរណ៍ ដល់សិស្សានុសិស្ស បន្តចុះធ្វើការដើរល្បាតដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!
ខេត្ដបន្ទាយមានជ័យ៖នៅថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣នេះដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការរង គ្រប់ផ្នែកជំនាញ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវចុះធ្វើការដើរល្បាតជាប្រចាំ ២៤ម៉ោង/ ២៤ ម៉ោង ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
សូមបញ្ជាក់ថា៖លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ បានដឹកនាំនាយរងប៉ុស្តិ៍ និងមន្ត្រីក្នុងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ចុះជួយសម្រួលចរាចរណ៍ សិស្សានុសិស្សចូលព្រមទាំងចេញពីសាលារៀន នឹងធ្វើសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួចហើយក៏ចុះចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានប៉ុស្តិ៍គ្រប់គ្រង និងកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារ បន្តចុះធ្វើការដើរល្បាតដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងការពារគោលដៅងាយរងគ្រោះ និងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង។
ក្នុងឱកាសនោះដែរ៖លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ក៏បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតមានលេខ-០៩២២២៥០៥៥-០៧៧៥៤៣៣៨៨ ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ៕




