ពាក់ព័ន្ធពលករខ្មែរឆ្លងដែនខុសច្បាប់
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
ប្រភព..ច្រករបៀងជាប់និងច្រកទ្វារអន្តរជាតិគីឡូ១៣,(ភ្នំដី)ស្ថិតក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព,ស្រុកសំពៅលូនខេត្តបាត់ដំបងនៅថ្ងៃទី៥,ខែមិនា,ឆ្នាំ២០២៣ម៉ោង៨,០០នាទីមានសកម្មភាពប្រជាពលរដ្ឋនិងពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ ។សូមបញ្ជាក់ថាទីតាំងច្រករបៀងខាងលើមានកន្លែងទទួលផ្ញើរម៉ូតូរថយន្តជាច្រើនគ្រឿង និងបើកច្រករបៀងឲ្យជីវកឆ្លងដែនខុសច្បាប់ មិនតែប៉ុណ្ណោះក៏ពលករខ្មែរជាច្រើនបន្លំឆ្លងដែនចូលដីថៃដោយមានបេន្បរថយន្តក្នុងដីថៃរងចាំទទួលដឹកបន្ត។ពាក់ពន្ធ័និងបើកច្រករបៀងខាងលើ មិនឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិធ្វើការទប់ស្កាត់នោះឡើយ។ពិសេសលោកខុង យ៉ាតលូងប្រធានច្រកទ្វារអន្តរជាតិគីឡូ ១៣(ភ្នំដី)និងលោកវីរៈសេនីយ៍ឯកពៅមុន្នីជោតលោកមានវិធានការយ៉ាងណានោះទេ ពោះមិនមានលេខទូរស័ព្ទទំនាក់ទំនង។សូមបញ្ជាក់ថាមួយរយៈនេះដោយសារតែមានការរឹតបន្តឹងផ្លូវច្បាប់សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកឬអាជីវករ។និងពលករឆ្លងដែនឲ្យស្របច្បាប់ខាងច្រកទ្វារអន្តរជាតិតម្រូវឲ្យបងប្អូនបំពេញនៅលិខិតឆ្លងដែនប៉ាស្ព័រឬសៀវភៅសម្រាប់ឆ្លងដែនចូលទៅប្រទេសថៃប៉ុន្តែរាល់ការបំពេញបែបបទគឺមានតម្លៃថ្លៃពេកដែលពួកគាត់មិនអាចធ្វើទៅបានដូច្នេះ ឆ្លៀតឱកាសឃុបឃិតជាមួយទីតាំងផ្ញើម៉ូតូដើម្បីឲ្យអាជីវករចូលតាមច្រករបៀបខុសច្បាប់និងមានមេខ្យល់បន្លំនាំពលករឆ្លងដែនទៀតផង។
នេះជាការប្រឆាំងនឹងបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យមានការរត់បន្តឹងរាល់ច្រករបៀងទាំងឡាយណាដែលបើកឲ្យមានការចេញនូវទំនិញឬពលករឆ្លងដែនខុសច្បាប់ត្រូវតែទទួលខុសត្រូវ។
ដោយទៀវដារិន




