
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល
(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយស្រ្តី ជាថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ដែលមានសមាជិកចូលរួមចំនួន សរុប ២៨៧នាក់ និង អបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅវិមាន ៧មករា។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក ពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្តម លោក ជំទាវសមាជិកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន កោតសសើរដល់ស្រ្តីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ដែលបានបំពេញការងារបានយ៉ាងល្អ និងទទួលបានគួរជាទីមោទនៈ ។ តាមរយៈ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អណាត្តិទី៥ ដោយទទួលបានការគាទ្រំសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ជ័យជម្នះដ៏ត្រចះត្រចង់នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។ ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ ក៏មានវត្តមាន របស់លោកស្រ្តីជាមេឃុំ ៥អាណតិ ចំនួន ៩រូប បានចូលរួមផងដែរ តាមរយ: ការបំពេញការងារក្នុង ៥អាណត្តិនេះក៏បានបង្ហាញថា ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល រួមមាន ៖
១. លោកស្រី ប្រាក់ ម៉ាលី
២. លោកស្រី តៅ មន្ថា
៣. លោកស្រី ប៉ែន អ៉ិន
៤. លោកស្រី ទេព សោមុន្នី
៥. លោកស្រី ឮ ចិន្តា
៦. លោកស្រី ហៀង សុផល
៧. លោកស្រី សោម សុខុម
៨. លោកស្រី ឌុច ម៉ាលីន
៩. លោកស្រី តាំង គឹមឆេង
លោកជំទាវបានអំពាវនាវឲ្យស្រ្តីទាំងអស់គ្នាត្រូវ ៖
១. រួមគ្នាថែរក្សាសមិទ្ធិផលសន្តិភាព និងសមិទ្ធិផល ៧មករា ដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះឲ្យបាន ដេីម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ។
២. ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលរបស់គណបក្សសម្រេចបាន
៣. ត្រូវធ្វេីអំពេីល្អ និងបម្រេីសេវាសាធារណ:ឲ្យបានល្អ ជូនប្រជាពលរដ្ឋ
៤. មិនត្រូវសប្បាយនឹងសន្តិភាព ហេីយភ្លេចថែរក្សាសន្តិភាពនោះទេ
ជាចុងក្រោយលោកជំទាវក៏បានឧបត្ថម្ភដល់ ស្រ្តីចំនួន ១៨៨នាក់ ជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ ចៅសង្កាត់ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងក្រណាត់ប៉ាក់ ១ដុំ ចំណែកឯស្រ្តី ៩៩នាក់ទៀត បានទទួលក្រណាត់ប៉ាក់១ដុំ ៕


























