ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចាត់ទុក ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Byond the games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្ដាល ៖​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចាត់ទុក ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Byond the games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀមឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលទង់ជាតិកម្ពុជានឹងអណ្ដែតឡើងប្រកបដោយមោទកភាព ក្នុងនាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់មួយក្នុងសកលលោក ដែលនៅសល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យ កីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ – Kong Sophorn Cup” និងព្រឹត្តិការណ៍សម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond the Games ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តមួយ” នៅពហុកីឡាដ្ឋានខេត្ត កាលពីព្រឹកថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដោយមានការចូលរួមពីមន្ត្រីរាជការ អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងយុវជន ស.ស.យ.ក ខេត្តជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Kong_Sophorn Cup លើកទី២ ឆ្នាំ ២០២៣នេះ បានផ្ដល់ឱកាសល្អសម្រាប់ ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈយុវជន យុវនារី ខេត្តកណ្តាល ដែលជាមនុស្សជំនាន់ក្រោយ ពោរពេញដោយសក្តានុពល ថាមពល ដែល បានយកវិស័យកីឡា ជាភាសាការទូតកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះបានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយ កម្មក្នុងសង្គមជាតិ ។

បន្ថែមលើនេះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើន និងពូកែដើម្បីទទួលបានជ័យជំនះក្នុងការប្រកួត។

សូមបញ្ជាក់ថា Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត Beyond The Games គឺចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.