
រដ្ឋបាលស្រុកកៀនស្វាយ អបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣
(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំពិធីអបអរសារទរ ខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព លោកជំទាវ ហេង សំអូន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋាមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
សមាសភាពចូលអញ្ជើញចូលរួម ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបីស្រុក មេឃុំគ្រប់ឃុំ និងមន្ត្រីរាជការជាស្ត្រីទូទាំងស្រុក។
ក្នុងឱកាសនោះដែរ លោកជំទាវ ហេង សំអូន បានជួយឧបត្ថម្ភដល់សមាជិកចូលរួមជានារីសរុបចំនួន ១៩២នាក់ ក្នុងម្នាក់សឹង ១សំពត់ និងថវិកា ៤០.០០០រៀល៕























