ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្ត្រីមេម៉ាយ មានកូន ៦ នាក់ នៅក្នុងបន្ទុក ទទួលបានផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿង ពីលោកអភិបាលក្រុងបាវិត  

ស្ត្រីមេម៉ាយ មានកូន ៦ នាក់ នៅក្នុងបន្ទុក ទទួលបានផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿង ពីលោកអភិបាលក្រុងបាវិត  

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

  ស្វាយរៀង: លោក លឹម សៀងហេង អភិបាលក្រុងបាវិត រួមនឹងលោក ចៅសង្កាត់បាវិត ព្រមទាំងសប្បុរសជន នានា នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញប្រគល់ ផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿង ដល់ស្ត្រីមេម៉ាយម្នាក់ ដែលមានកូនប្រុសស្រី ចំនួន ៦ នាក់ រស់នៅក្នុងបន្ទុក ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ ។

លោក យស់ ឌី មេភូមិបាវិតលើ សង្កាត់បាវិត បានមានប្រសាសន៍ឲ្យដឹងថា: ស្ត្រីមេម៉ាយ ដែលទទួលបានផ្ទះមួយខ្នង រួមនឹងម៉ូតូមួយគ្រឿងនេះ មានឈ្មោះ សួស សុខ អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមុខរបរ ជាអ្នកដើរលាងចាន និងបោកខោអាវ ឲ្យគេនៅតាមផ្ទះ ហើយសព្វថ្ងៃ មានកូន ៦ នាក់ រស់នៅក្នុងបន្ទុកបច្ចុប្បន្ន កំពុងជួបការលំបាក ក្នុងជីវភាពរស់នៅ ។

លោកមេភូមិ បានមានប្រសាសន៍បន្តទៀតថា: ដោយមើលឃើញនូវការលំបាកក្នុង គ្រួសារស្ត្រី ខាងលើនេះ ជាគ្រួសារក្រីក្រ គ្មានទីជម្រក ទើបលោកបានខ្នះខ្នែងស្វែងរក សប្បុរសជននានា នៅក្នុងមូលដ្ឋាន ដើម្បីសង់ផ្ទះមួយខ្នង ធ្វើអំពីស័ង្កសី មានទទឹង ៤,១ ម៉ែត្រ បណ្ដោយ ៧,៨ ម៉ែត្រ ព្រមទាំងម៉ូតូមួយគ្រឿង ដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសារស្ត្រី ខាងលើ ដើម្បីមានទីជម្រករស់នៅ បានសមរម្យ និងមានមធ្យោបាយ សម្រាប់ធ្វើដំណើរ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត បានងាយស្រួល ទៅថ្ងៃក្រោយ ដែលចំណាយថវិកា សរុបអស់ប្រមាណជាង ១ ពាន់ដុល្លារសហរដ្ឋអាមេរិក។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា: កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិនថាតែប្រជាពលរដ្ឋ មួយគ្រួសារនេះទេ រដ្ឋបាលក្រុង សង្កាត់ សប្បុរសជននានា រួមនឹងខាងកាកបាទក្រហមកម្ពុជាក្រុង ក៏ធ្លាប់បានផ្តល់ អំណោយជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការរបស់ ពួកគាត់ទាំងអស់នោះឡើយ គឺជួយបានមួយគ្រាតែប៉ុណ្ណោះ។

លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែផ្តល់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាព ក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាពលរដ្ឋទីទ័លក្រផ្សេងទៀត ផងដែរ ដោយមិនទុកឲ្យពួកគាត់ រស់នៅក្នុងស្ថានភាពជួបការលំបាក ដោយពុំបានជួយដោះ ស្រាយនោះទេ។

លោកអភិបាលក្រុងបាវិត ក៏បានជំរុញដល់ក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាង មុខ គឺបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព និងបន្តការអភិវឌ្ឍ រីកចម្រើនជាបន្តទៅទៀត៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.