ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»

ខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារី ប្រមាណជិត៥០០នាក់ នាឱកាសអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលរៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងថា ស្ត្រីកំពុងតែបម្រើការងារ នៅគ្រប់វិស័យ ដូចជាផ្នែកសុខាភិបាល អប់រំ សិក្សាធិការពីថ្នាក់មតេ្តយ្យ ដល់កំរិតឧត្តមសិក្សា បំរើការនៅក្នុងវិស័យច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួញ ផ្នែកកសិកម្ម ឧស្សាហកម្ម និងនៅក្នុងជួរកម្លាំងប្រដាប់អាវុធជាដើម គឺជាសក្ខីភាពបានបង្ហាញថា កម្ពុជាបានទទួលសន្តិភាពពេញលេញនៅទូទាំង ប្រទេស គឺដោយសារតែនយោបាយឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលនៅរៀងរាល់ឆ្នាំ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ប្រារព្ធធ្វើទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគស័យឌីជីថល»។ ស្ត្រី នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានប្តេជ្ញាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិភាព អភិវឌ្ឍន៍កសាងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន ដូចប្រទេសជឿនលឿន ក្រោមបរិបថបច្ចេកវិទ្យាឧស្សាហកម្ម។ ប្រទេសជាតិ មានសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍន៍បានជោគជ័យ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋយើងលំបាកខ្លាំងណាស់ ទំរាំមានសន្តិភាពដូចសព្វថ្ងៃនេះ។ ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន ទោះតម្លៃណាក៏ដោយ ត្រូវប្រឆាំងតបទៅក្រុមអគតិមានចេតនានាំកម្ពុជារបស់យើង វិលទៅចូលភ្នក់ភ្លើងសង្គ្រាម ដូចសម័យអតីតកាល។ បើគ្មានសន្តិភាពនោះទេ ប្រទេសកម្ពុជាមួយនេះ ក៏មិនអាចមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យបានឡើយ។

លោកបានបញ្ជាក់ទៀតថា ឆ្នាំ២០០២៣ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី បានផ្សព្វផ្សាយប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាឱកាសទិវាអន្តរជាតិ ៨ មីនា ក្នុងគោលបំណងរំលេចនូវតម្លៃស្ត្រី ក្នុងការចូលរួមគ្រប់សកម្មភាព ដែលមិនអាចកាត់ថ្លៃ បានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនការអភិវឌ្ឍគ្រប់វិស័យ។

ជាការឆ្លើយតប និងមូលបទខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ និងបន្តជុំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិ នៅក្នុងយុគសម័យឌីជីថល និងការរកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រាបជូនអំពីកិច្ចការងារ ដែលត្រូវរៀបចំសោភណ្ឌភាពអភិវឌ្ឍន៍នៅក្នុងខេត្ត ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តបានកាន់តែច្រើនឡើង ព្រោះថានាពេលខាងមុខច្រកព្រំដែនថ្មដា នឹងត្រូវដំឡើងជាច្រកទ្វាអន្តរជាតិ ហើយឃុំអូរសោម ក៏នឹងក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញនោះដែរ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធី ក៏មានចែកវត្ថុអនុស្សាវរីយ៍ សំពត់ហូល ជាអំណោយរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ជូនដល់អ្នកចូលរួមនាពេលនោះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.