ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មានពិតត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះយ៉ាងសំខាន់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មានពិតត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះយ៉ាងសំខាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះយ៉ាងសំខាន់។

លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ជាសិទ្ធិ អ្នកណាក៏អាចធ្វើជាអ្នកកាសែត ឬបួសជាសង្ឃបានដែរ តែពេលបានហើយត្រូវតែអនុវត្តន៍ឲ្យបាននូវវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួន។ ដូចនេះអ្នកកាសែតគ្រប់រូប ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីទៅគឺជាតួនាទី អ្វីជាសិទ្ធិឯកជន អ្វីគឺជាក្រមសីលធម៌វិជ្ជាជីវៈ»។

លោកបន្ដថា ស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបក្រសួងព័ត៌មានរៀបចំធ្វើសិក្ខាសាលាដល់អ្នកកាសែតអនឡាញ ដើម្បីបានបង្កើនវិជ្ជាជីវៈ ក៏ដូចជាបង្កើននូវសមត្ថភាព និងកិត្យានុភាពរបស់អ្នកកាសែតអនឡាញ ដើម្បីឲ្យស្របតាមការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ជាមួយគ្នានោះ លោកបានលើកឡើងថា ការតម្រង់ទិសដល់អ្នកសារព័ត៌មាន គឺពិតជាមានសារៈសំខាន់ ព្រោះអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ ហើយអ្វីទៅគឺជាអាវក្រោះ ហើយពាក់យ៉ាងម៉េច អ្នកកាសែត គឺជាវិជ្ជាជីវៈសេរី មិនមែនទាល់ តែប្រឡងជាប់ចេញពីសាលាកាសែត មិនចាំបាច់មានសញ្ញាបត្រអ្វីទេ ធ្វើកាសែត អ្នកណាក៏បានដែរ។ ដូច្នេះហើយទើបយើងឃើញហើយនៅក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា គឺបានដាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើសារព័ត៌មាន។ អីចឹងបានន័យថា នរណាក៏ធ្វើកាសែតបានដែរ ប៉ុន្តែអ្នកណាក៏ធ្វើកាសែតបាន ហើយដើម្បីសរសេរកាសែតមួយដែលមានទំនួលខុសត្រូវ គឺខុសគ្នា ដូចនរណាក៏បួសលោកសង្ឃបានដែរ ប៉ុន្តែនៅពេលដែលធ្វើជាសង្ឃហើយ ត្រូវមានក្រមវិន័យរបស់សង្ឃ ក្រមវិន័យអ្នកសារព័ត៌មាន»។

សូមបញ្ជាក់ថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តន៍វិជ្ជាជីវ:របស់ខ្លួន ដូចនេះវាជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីធ្វើឲ្យការផ្សព្វផ្សាយរបស់ខ្លួន មានតម្លៃជាប្រយោជន៍ដល់សាធារណៈ ដល់សង្គមជាតិ ជាពិសេសទទួលបានជំនឿទុកចិត្តពីមហាជនទូទៅ។ អ្នកសារព័ត៌មានគួរយល់ និងចេះដឹងពីក្រមសីលធម៌សារព័ត៌មាន ទើបសរសេរ និងផ្សាយព័ត៌មានបានត្រឹមត្រូវ និងមហាជនជឿទុកចិត្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.