ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិត ដូច្នេះកុំបោះបង់ការសិក្សាដោយសារស្ថានភាពគ្រួសារក្រីក្រ គឺត្រូវខិតខំរៀនសូត្រយកចំណេះនិងជំនាញឲ្យបាន ទើបជីវិតប្រសើរឡើង

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិត ដូច្នេះកុំបោះបង់ការសិក្សាដោយសារស្ថានភាពគ្រួសារក្រីក្រ គឺត្រូវខិតខំរៀនសូត្រយកចំណេះនិងជំនាញឲ្យបាន ទើបជីវិតប្រសើរឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិត ដូច្នេះកុំបោះបង់ការសិក្សាដោយសារស្ថានភាពគ្រួសារក្រីក្រ គឺត្រូវខិតខំរៀនសូត្រយកចំណេះនិងជំនាញឲ្យបាន ទើបជីវិតប្រសើរឡើង

(ស្វាយរៀង)៖ ឯកឧត្តមសេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថា បច្ចុប្បន្ននេះសាលារៀនបានមកដល់ផ្ទះរបស់សិស្សានុសិស្ស ដូច្នេះត្រូវតែខិតខំរៀនសូត្រ បើឈប់រៀនព្រោះតែក្រ អ្នកនឹងក្លាយជាអ្នកក្រមួយជីវិតព្រោះតែឈប់រៀន កុំបោះបង់ការសិក្សាដោយសារស្ថានភាពគ្រួសារក្រ គឺត្រូវរៀនពេញមួយជីវិត។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំបានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្ស កម្មវិធីសមមូល អប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត(ប៑ីប)និងសិស្សរៀន computer (word Excel &power point)នាព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០២៣នៅសាលប្រជុំមន្ទីរអប់រំខេត្ត។

ឯកឧត្តមបានបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោហ៊ុន សែនជា នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំបានរីកដុះដាលចាប់ពីទីក្រុងរហូតដល់ជនបទដោយមានសាលារៀនរាប់ម៉ឺនខ្នង ធ្វើឲ្យសិស្សានុសិស្សមានលទ្ធភាពរៀនសូត្រក្រៀបយកចំណេះវិជ្ជា តាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យ ទាំងអស់នេះផ្ដើមចេញពីកត្តាសន្តិភាព អរគុណដល់សន្តិភាពដែលបាននាំមកនូវអ្វីៗគ្រប់យ៉ាងដល់ប្រជាជនខ្មែរ។

ឯកឧត្តមបានបន្ថែមថា កម្មវិធី(ប៑ីប)មានកិច្ចសហការ៣ស្ថាប័ន ទី១.ក្រសួងអប់រំយុវជននិងកីឡា ទី២. ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទី៣. មានការជួយគាំទ្រពីអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា។ដូច្នេះជាឱកាសមួយសម្រាប់ប្អូនៗសិស្សានុសិស្សដើម្បីឆក់យកឱកាសនៅពេលនេះក្នុងការរៀនយកជំនាញ ព្រោះនាពេលបច្ចុប្បន្ននិងទៅអនាគតនៅតាមបណ្ដារោងចក្រ ក្រុមហ៊ុនផ្សេងៗគេត្រូវការបុគ្គលិកដែលមានជំនាញនិងចំណេះដឹងនិងកាត់បន្ថយកម្លាំងពលកម្មដោយកម្លាំង ព្រោះកាលណាបច្ចេកវិទ្យាទំនើបគេត្រូវការអ្នកដែលមានជំនាញពិតប្រាកដក្នុងការធ្វើការងារ។

ជាមួយគ្នានេះលោកសុខ សុីដែត អនុប្រធានមន្ទីរអប់រំខេត្តក៏បានអំពាវនាវដល់សិក្សានុសិស្សដែលបោះបង់ការសិក្សាក្នុងកម្រិតថ្នាក់បឋមភូមិ សូមធ្វើការចុះឈ្មោះចូលរៀនបន្តជាមួយកម្មវិធី(ប៊ីប)ឲ្យបានគ្រប់ៗគ្នា ដើម្បីជាស្ពានចម្លងឲ្យបានចូលរៀនបន្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ក្នុងការចាប់យកជំនាញនិងចំណេះពិតប្រាកដដើម្បីឲ្យមានអនាគតល្អប្រសើរផងដែរ៕ ដោយនិពន្ធនាយករង នុត សាប៑ុន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.