ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ឲ្យពង្រីកបន្ថែមចំណេះដឹង និងបញ្ចេញបទពិសោធន៍ល្អៗ ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏មានសក្តានុពល

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ឲ្យពង្រីកបន្ថែមចំណេះដឹង និងបញ្ចេញបទពិសោធន៍ល្អៗ ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏មានសក្តានុពល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រីកបន្ថែមនូវចំណេះដឹង និងបញ្ចេញបទពិសោធន៍ល្អៗដែលមានក្នុងខ្លួន ជូនដល់សិស្សានុសិស្ស រួមទាំងបុគ្គលិកជុំវិញខ្លួន ដើម្បីមានឱកាសអាចឈានទៅផ្លាស់ប្តូរអាជីព ពីបុគ្គលិកអប់រំ ឲ្យក្លាយខ្លួនជាអាជ្ញាធរ ឬថ្នាក់ដឹកនាំដ៏មានសក្តានុពល។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ និងទិសដៅឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំបណ្ណាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

លោក ខូយ រីដា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យអប់រំ ដោយបានតម្លើងប្រាក់បៀរវត្ស ដល់លោកគ្រូ អ្នកគ្រូ ឲ្យបានសមរម្យ ដើម្បីជួយលើកតម្កើងកម្រិតជីវភាពរបស់ពួកគាត់ឲ្យបានល្អប្រសើរបន្ថែមមួយកម្រិតទៀត។ លោកបានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលចាត់ទុកដូចជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីបណ្តុះធនធានមនុស្សពោរពេញដោយសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកអភិបាលខេត្ត បានបានផ្ដល់ជាគន្លឹះសំខាន់ៗមួយចំនួន ដល់ស្ថាប័នអប់រំ ដើម្បីជំរុញឲ្យវិស័យមួយនេះ កាន់តែរីកចម្រើនឡើងថែមទៀត ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺត្រូវបន្តអនុវត្តការងារអប់រំឲ្យសកម្ម ធានាប្រសិទ្ធភាព គុណភាព ប្រកបដោយសីលធម៌ លើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។

ក្នុងនោះត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិ ក្នុងសាលា និងត្រូវជួសជុលអាគារខូចខាតតិចតួច ឲ្យសាកសមជាកន្លែងអប់រំ បណ្ដុះបណ្ដាលគំនិតឱ្យស្អាតស្អំ ដោយគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយជាដើម។ ត្រូវប្តេជ្ញាចិត្ត តាំងចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាកត្តាចម្បង នោះនឹងមានសុខភាពផ្លូវចិត្តល្អ មានន័យថា ថ្នាក់ដឹកនាំខ្លួនឯង ដើរផ្លូវត្រូវគោលការណ៍អប់រំ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងរដ្ឋបាលត្រូវធ្វើឲ្យបានត្រូវបំពេញបន្ថែមគំនិត និងបទពិសោធន៍ល្អៗ ដើម្បីជំរុញការដឹកនាំអង្គភាព ឲ្យទទួលបានជោគជ័យ។

លោកបន្ថែមថា កុំយកអំណាចដែលយើងមាន ទៅបង្ក្រាបមន្ត្រីក្រោមឱវាទ ធនធានមនុស្សជារឿងចាំបាច់ សូមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ប្ដេជ្ញាតាំងចិត្តធ្វើឲ្យបានល្អ។ ឈរលើមូលដ្ឋានសមិទ្ធកម្មវិស័យសេដ្ឋកិច្ច បានធ្វើឲ្យកម្រិតជីវភាពប្រជាជនគ្រប់រូប បានលើកកម្ពស់ជាលំដាប់។ ទន្ទឹមនឹងនេះសូមបន្តគិតគូរការគ្រប់គ្រងដល់គ្រូបង្រៀន បុគ្គលិកសិក្សា ជំរុញការគៀងគរធនធានពីគ្រប់មជ្ឈដ្ឋាន ដូចជាវិស័យឯកជន ដើម្បីវិនិយោគវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យមានលក្ខណៈទាក់ទាញ ប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ ធានាស្ថេរភាពគុណភាពការអប់រំ។

ជាមួយនោះ ត្រូវយកចិត្តទុកដាក់គាំទ្រ សាវជ្រាវ ការអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងបរិបទឧស្សាហកម្ម៤.០ ការបំពាក់ជំនាញ វិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម និងការអប់រំផ្សព្វផ្សាយ សីលធម៌សង្គម គ្រឿងញៀន សុវត្ថិភាពចរាចរណ៍ ដោយសហការជាមួយព្រះសង្ឃ អាចារ្យ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តពង្រីក និងពង្រឹងគុណភាពរៀន និងបង្រៀនបច្ចេកទេស និងជំនាញ សម្រាប់យុវជនសម្តៅឆ្លើយតបឱ្យបានឱកាសការងារ និងភាពរឹងមាំកោសិកាសង្គម។

ត្រូវបន្តចូលរួមសម្អាតបរិស្ថានមូលដ្ឋាន ជាពិសេសក្នុងក្រុង ដើម្បីចូលរួមប្រកួតប្រជែងទីក្រុងស្អាត ក្នុងប្រធានបទ «ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត»។ ត្រូវបញ្ជ្រាបកិច្ចការទាំងអស់នេះ ដល់សិស្សានុសិស្ស ជំរុញការលុបបំបាត់ការជួញដូរស្ត្រី និងកុមារ ការជឿដោយគ្មានការពិចារណា និងការលុបបំបាត់ទម្រង់ការរើសអើងគ្រប់ទម្រង់ នៅក្នុងសង្គម។ ត្រូវអនុវត្តឲ្យមានភាពរស់រវើក ធានាបានភាពស័កសិទ្ធិ ក្នុងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនប្រសិទ្ធភាពប្រើហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ឲ្យបានត្រឹមត្រូវ និងតម្លាភាពបំផុត មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងការងារ ការរៀបផែនការស្ថិតិអប់រំ ការងារពង្រាយគ្រូពីកន្លែងលើសទៅកន្លែងខ្វះ ឲ្យដល់មូលដ្ឋាន។ បន្តអភិវឌ្ឍន៍សមត្ថភាព នាយកសាលាលោកគ្រូ អ្នកគ្រូ តាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ជាពិសេសពង្រឹងកិច្ចការងារធ្វើអធិការកិច្ច បន្តការពិនិត្យកែលម្អជាប្រចាំ។

បន្ថែមពីនោះ ត្រូវអនុវត្តឲ្យសកម្មលើការងារកាយឬទ្ធិ កាកបាទក្រហម ក្រុមប្រឹក្សាកុមារ យុវជន បង្កើនការយកចិត្តទុកដាក់ ចំពោះកុមារ និងយុវជន ឲ្យមានស្មារតីទទួលខុសត្រូវ បណ្ដុះបណ្ដាលទម្លាប់ជាតិនិយម វប្បធម៌កតញ្ញូ រក្សាបាននៅសុខសន្តិភាព និងប្រកាន់ភ្ជាប់នៅទង្វើវិជ្ជមានក្នុងសង្គមបំផុស ឲ្យសកម្មកិច្ចការងារកីឡាគ្រប់ទម្រង់ ពង្រីក និងពង្រឹងសកម្មភាពអប់រំកាយដល់សិស្ស កីឡាមហាជន ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ប៉ារ៉ាហ្គេម។

ត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាន សហប្រតិបត្តិការ ត្រូវរៀបចំឆ្លើយតបទៅនឹងអាទិភាពគ្រប់គ្រឹះស្ថានសិក្សា និងមានផែនការប្រតិបត្តិច្បាស់លាស់ និងការងារអនុវត្តព្រឹត្តិផែនការប្រចាំឆ្នាំ ប្រចាំត្រីមាស ក្នុងមួយឆ្នាំផ្សារភ្ជាប់ការអប់រំ ទៅនឹងវប្បធម៌ទំនៀមទំលាប់ប្រពៃណី វប្បធម៌ សន្តិភាពការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស ផ្សារភ្ជាប់ការប្រយុទ្ធប្រឆាំងអំពើហិង្សា និងបទល្មើសផ្សេងៗផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.