ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសំដែងគួរសម និងពិភាក្សាការងារ

អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសំដែងគួរសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសំដែងគួរសម និងពិភាក្សាការងារ

ប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងជូនពរក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ផងដែរ។

ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ បានមានប្រសាសន៍ លើក ឡើងថា៖ ការអញ្ជើញ មកខេត្តប៉ៃលិននៅពេលនេះ គឺដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ប្រកបដោយភាព ស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ព្រមទាំង ជូនពរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ដែលឈានចូលមកដល់នាពេលខាងមុខ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គកុងស៊ុលវៀតណាម ក៍បានមានប្រសាសន៍កោតសរសើរចំពោះ រដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។

ជាការឆ្លើយតបក្នុងជំនួបនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវ ការ ស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការ ទូត របស់ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមាន ស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) ។

លោកជំទាវ អភិបាលខេត្ត បានមាន ប្រសាសន៍ លើក ឡើង ថា៖ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងមាន ការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយ ទឹក និងវត្ត អា រាម ជាដើម ជាពិសេសកិច្ច សហ ប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានា នៅលើសកល លោក ដែលផ្តល់នូវកាលានុវត្តិភាព លើគ្រប់វិស័យ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍រំលឹកថា៖ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំពុំអាច ភ្លេចនូវវិរភាព និងគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីបុព្វហេតុស្វែងរកសន្តិភាព និងសេរីភាព ជូនប្រជាជនកម្ពុជា ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន កំពុងសហការជាមួយភាគីវៀតណាម ក្នុងការស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ ។

ប៉ៃលិន 03-03-2023

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.