ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀង​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអន្តរាគមន៍​បាញ់​ពន្លត់​អគ្គីភ័យ​ករណីឆេះអាគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង

ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀង​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអន្តរាគមន៍​បាញ់​ពន្លត់​អគ្គីភ័យ​ករណីឆេះអាគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀង​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានអន្តរាគមន៍​បាញ់​ពន្លត់​អគ្គីភ័យ​ករណីឆេះអាគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃ​ទី​០២​ ខែមីនា ឆ្នាំ​២០២៣​ រហូតដល់វេលាម៉ោង​ ២៣:៣០នាទីយប់ ទើបរលត់ទាំងស្រុង ក្នុងនោះសមត្ថកិច្ចយើងបានជម្លៀសមនុស្សចេញអស់ មិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ។

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អ និងទាន់វេលា ពីកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាន នៅវេលាម៉ោងប្រមាណ ២០:០០ នាទីយប់ និង រលត់ទាំងស្រុង នៅវេលាម៉ោង ២៣:៣០ នាទីយប់ ប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ដោយប្រើប្រាស់រថយន្តស្ទូច ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់÷
​ -ស្នងការដ្ឋាននគរបាលខេត្ត ០២ គ្រឿង
​ -អធិការដ្ឋាននគរបាលក្រុងបាវិត ០២ គ្រឿង
​ -អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ០១ គ្រឿង
​ -អធិការដ្ឋាននគរបាលស្រុកស្វាយទាប ០១ គ្រឿង
​ -អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ០១ គ្រឿង
​ -អធិការដ្ឋាននគរបាលស្រុករំដួល ០១ គ្រឿង
​ -អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ០១ គ្រឿង
-កងរាជអាវុធហត្ថខេត្ត ០១ គ្រឿង
​ -កងរាជអាវុធហត្ថ ក្រុងបាវិត ០១ គ្រឿង
​ -តំបន់ពិសេសមេនហាតធេន ០២ គ្រឿង
​ -តំបន់ពិសេស តាយ សេង ០២ គ្រឿង
​ -ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ០១ គ្រឿង
​ -រថយន្តរបស់នគរបាលស្រុកបេនកូវ ខេត្តតៃនិញ វៀតណាម ០៣ គ្រឿង (រថយន្តពន្លត់អគ្គីភ័យ ០២ និងដឹកទឹកជំនួយ ០១គ្រឿង)
​ -និងប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ទើបរលត់ទាំងស្រុង។
មូលហេតុ: ឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល ។
សូម​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អោយបាន​ឆាប់​រហ័ស​លេខ​ទូរស័ព្ទ​ទា​ន់​ហេតុការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ 0977780007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.