ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នយោបាយតុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ២៧ឆ្នាំ មិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិ ធ្វើនយោបាយជាស្ថាពរ

នយោបាយតុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ២៧ឆ្នាំ មិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិ ធ្វើនយោបាយជាស្ថាពរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

នយោបាយតុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ២៧ឆ្នាំ មិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិ ធ្វើនយោបាយជាស្ថាពរ

 

ភ្នំពេញ ៖ ក្នុងការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ )។

ការសម្រេចផ្តន្ទាទោសនេះ គឺការឃុំខ្លួនលោកផ្ទះរយៈពេលជិត៣០ឆ្នាំនេះ គឺមិនចេញជួបអ្នកណា និងដកសិទ្ធិស៊ីវិល និងសិទ្ធិធ្វើនយោបាយជាស្ថាពរ។

លោក មុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លីថា “(លោក កឹម សុខា)ទោស ២៧ឆ្នាំ ឃុំក្នុងផ្ទះមិនឲ្យចេញទៅជួបអ្នកដទៃ ហើយដកសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយជាស្ថាពរ” ។

 

លោក កឹម សុខា ក្រោយមានការដោះលែង ចេញពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមការណ៍ដែលលោកបានជាប់នៅទីនោះប្រមាណជា១ឆ្នាំដោយសារពាក់ព័ន្ធអំពើក្បត់ជាតិ គិតមកទល់ពេលនេះមានរយៈពេល៥ឆ្នាំ៦ខែ ហើយក៏បានតតាំងក្តីក្តាំក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការចោទប្រកាន់។សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់សេចក្តីសន្និដ្ឋានជាស្ថាពរលើសំណុំរឿងក្តី «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា កាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបានបើកសវនាការលើកទី៦៣ សម្រាប់ស្តាប់សេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការ និងសហមេធាវីការពារក្តីលោក កឹម សុខា ក៏ដូចជាមេធាវីដើមបណ្តឹងដែលតំណាងរាជរដ្ឋាភិបាល ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរាត្រីថ្ងៃទី២ ខែកញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងទឹកដីខណ្ឌទួលគោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បន្ទាប់មកត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.