ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ដឹងការពិតហើយមូលហេតុករណីឆេះអាគារ​ ជាន់ទី ០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល 

ដឹងការពិតហើយមូលហេតុករណីឆេះអាគារ​ ជាន់ទី ០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ដឹងការពិតហើយមូលហេតុករណីឆេះអាគារ​ ជាន់ទី ០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល 

ខេត្តស្វាយរៀង: ដឹងការពិតហើយមូលហេតុករណីឆេះអគារ​ ជាន់ទី ០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល នេះបើតាមការអោយដឹងពីលោក​ឧត្ដមសេនីយ៍​ត្រី​  ពេជ្រ​ វីរៈ​ ស្នងការ​នគរ​បាលខេត្ត​ស្វាយរៀង ។

បើតាមការញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងបាវិតថាកាល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាច មានករណីអគ្គិភ័យឆេះអគារជាន់ទី៦ នៃកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយកងកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម បានអន្តរាគមន៍បាញ់ពន្លត់​  រហូតដល់វេលាម៉ោង​ ១១:៣០នាទីយប់ ទើបរលត់ទាំងស្រុង សមត្ថកិច្ចយើងបានជម្លៀសមនុស្សចេញអស់  មិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ។

សូមបញ្ជាក់ថាក្រោមការបញ្ជាដឹកនាំកម្លាំងផ្ទាល់ពី លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយមានកិច្ចសហការល្អ និងទាន់វេលា ពីកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាន ខណះ  ប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់,  កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ដោយប្រើប្រាស់រថយន្តស្ទូច ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង
និងប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ផងដែរ៕ 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.