ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបការជួញដូរសត្វព្រៃ និងឈានដល់ឃាត់ជនសង្ស័យ២នាក់

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបការជួញដូរសត្វព្រៃ និងឈានដល់ឃាត់ជនសង្ស័យ២នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(មណ្ឌលគិរី)៖ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីលោក ហែម បូណារ៉ែល បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ 2G-9297 ដែលធ្វើសកម្មភាពដឹកសត្វជាប្រចាំជាយូរមកហើយនៅរសៀលថ្ងៃទី២ ខែមីនា នៅចំណុចផ្ទះក្រហម ភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសត្វ សំប៉ូចចំនួន០៥ក្បាល ឃាត់បានជនសង្ស័យជួញដូរសត្វព្រៃបានចំនួន២នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរម្នាក់។

ជនខាងលើមានឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមេខ្លោងឈ្មួញសត្វជនជាតិវៀតណាមឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ។

វត្ថុតាងដែលកម្លាំងរឹបអូសរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅពាក់ស្លាកលេខវៀតណាម។ បច្ចុប្បន្នវត្ថុតាង និងមនុស្ស បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.