ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកស្រី ម៉ែន សំអន ជំរុញឱ្យកាណាដា បង្កើនទស្សនកិច្ចដើម្បីស្វែងយល់ពីស្ថានភាពពិត នៃវឌ្ឍនភាពកម្ពុជា

លោកស្រី ម៉ែន សំអន ជំរុញឱ្យកាណាដា បង្កើនទស្សនកិច្ចដើម្បីស្វែងយល់ពីស្ថានភាពពិត នៃវឌ្ឍនភាពកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ​បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ិចទ័រ អូ សមាជិកព្រឹទ្ធសភាកាណាដា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា​។

នៅក្នុងជំនួបនេះ លោកស្រី ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ លោក វ៉ិចទ័រ អូ មកកាន់កម្ពុជា។​ លោកស្រីក៏បានលើកឡើងអំពីស្ថានភាពនយោបាយ និងស្ថានភាពសេដ្ឋកិច្ចរបស់រកម្ពុជា ជូនដល់គណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដាផងដែរ។

ជាការឆ្លើយតប លោក វ៉ិចទ័រ អូ ក៏បានកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការទប់ស្កាត់នូវការឆ្លងរីករាលកូវីដ១៩ រហូតក្លាយជាប្រទេសដែលឈានមុខគេ ក្នុងការងើបចេញពីវិប្បត្តិកូវីដ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ។

សមាជិកព្រឹទ្ធសភាកាណាដា បានបន្តទៀតថា ទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា បានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំ រវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូលង់មកហើយផងដែរ។

ចំណែក លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណផងដែរដល់ លោក វ៉ិចទ័រ អូ ចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងជូនពរដល់ប្រតិភូស្នាក់នៅប្រកបដោយផាសុខភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.