ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យយកចិត្តទុកដាក់លើការសាងសង់រូបបដិមា ឬរូបសំណាកផ្សេងៗ សង់ឲ្យត្រូវតាមរចនាបទ

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យយកចិត្តទុកដាក់លើការសាងសង់រូបបដិមា ឬរូបសំណាកផ្សេងៗ សង់ឲ្យត្រូវតាមរចនាបទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងណែនាំឲ្យយកចិត្តទុកដាក់ លើការសាងសង់រូបបដិមា ឬរូបសំណាកផ្សេងៗ ត្រូវសង់ឲ្យត្រូវទៅតាមរចនាបទ។

សម្តេចតេជោ ហ៊ុន សែន ថ្លែអបែបនេះពេលអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ​ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យ គ្រប់ទម្រង់ ជិត៤ពាន់​នាក់​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទិនជាមួយនឹងរូបបដិមាអីជាដើម ឬក៏រូបសំណាក ពេលអភិសេកហើយ អត់មាននរណាទៅប៉ះពាល់បានទេ អញ្ចឹងរូបនេះរក្សាបាន ១០០ទៅ២០០ឆ្នាំ លើកលែងតែអាពតទេ ដែលវាវាយចោលនោះ ក្រៅពីនោះអត់មានរណាហ៊ានទៅវាយទេ។ អញ្ចឹងស្នើឲ្យក្រសួងយកចិត្តទុកដាក់ទៅលើបញ្ហានេះ»។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានសម្រេចរួចហើយ ក្នុងចំណោមសិស្ស ១លាន៥សែននាក់ ដែលត្រូវទទួលនូវការបណ្តុះបណ្តាល គឺទុក២ទៅ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្តុះបណ្តាលនូវមរតកដូនតា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចភ័យបំផុតការបាត់បង់នូវមរតកវប្បធម៌របស់ខ្មែរ ព្រោះតែការចម្រើនលូតលាស់នៃបច្ចេកវិទ្យាទំនើប។

សម្តេចបានលើកឡើងថា ព្រះពុទ្ធបដិមា នៅវត្តវាំងចាស់ ត្រូវបានបដិមាករសាងសង់មិនត្រូវតាមរចនាបទនោះទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.