ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​បណ្ឌិត គុណ ញឹម និង​លោក​កែ​ន សត្ថា ចូលរួម​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​លោកស្រី និង​លោក​កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ធ្វើ​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ អភិបាលរង​ខេត្ត អាជ្ញាធរ​ក្នុង​តំបន់ ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព យុវជន ស ស យ ក ខេត្ត​កែប ព្រម​ទាំង​កុមារ​កំព្រា​ក្នុង​មណ្ឌល​ខេត្ត​កែប​ផងដែរ​។​

​អំណោយ​ដែល​លោក​បណ្ឌិត ផ្តល់ជូន​ដល់​មណ្ឌល​កុមារកំព្រា​ខេត្ត​កែប​នាពេល​នេះ​រួមមាន​៖ អង្ករ​ចំនួន​៤​តោន មី​ខ្លាឃ្មុំ​ចំនួន​៥០​កេស ប្រេងឆា​ចំនួន​៥​ធុង ទឹកដោះគោ​ខាប់​ចំនួន​៥​កេស ទឹកដោះគោឆៅ ចំនួន​១០​កេស ប៊ីចេង​១​បាវ ស្ករស​២​បាវ ភេសជ្ជៈ​ចំនួន ៥០​កេស ថវិកា​សម្រាប់​ក្មេងៗ​៥៦​នាក់ ក្នុង​ម្នាក់​២០.០០០​រៀល បុគ្គលិក​១០​នាក់ ក្នុង​ម្នាក់ ៨០.០០០​រៀល និង​នាយ​សាលា​បាន​ទទួល​ថវិកា​ចំនួន​១៥០.០០០​រៀល ដោយ​សរុប​ក្នុង​ការចំណាយ​នោះ​ចំនួន ១២.៥៣០.០០០​រៀល​។​

​ថ្លែង​សំណេះសំណាល​នាពេលនេះ លោក​បណ្ឌិត គុណ ញឹម បាន​លើកឡើង​ថា​៖ លោក​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ពេញទំហឹង ចំពោះ​ស្នាដៃ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ខេត្ត​កែប គ្រប់​លំដាប់ថ្នាក់ ពិសេស​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ដែល​បាន​ខិតខំ​ពុះពារ ជម្រុញ​ក្នុង​ការស្ថាបនា​នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ភាព​រីកចម្រើន​។​

​លោក​បណ្ឌិត ក៏​បាន​កោតសរសើរ​ទៀតថា ខេត្ត​កែប​ពិតជា​មាន​ភាព​រីកចម្រើន​គួរឲ្យកត់សម្គាល់ ដែល​ជា​កត្តា​មួយ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍​កាន់តែ​ល្បីល្បាញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ជាមួយគ្នានេះ​លោក​បណ្ឌិត ក៏​បាន​ដាស់តឿន ក្រើនរំលឹក​ដល់​កុមារ​ជា​សិស្សានុសិស្ស​ត្រូវខិតខំ​រៀន​សូត្រ​ឲ្យបាន​ពូកែ​ទាំងអស់​គ្នា ពិសេស​ជាង​នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​សហការ​សម្អាត​អនាម័យ រក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ទាំងអស់គ្នា ដើម្បី​ខេត្ត​ទេសចរណ៍​។​បរិស្ថាន​ស្អាត អនាម័យ​ល្អ វិស័យ​ទេសចរណ៍​មាន​ការរីកចម្រើន​។​លោក​បណ្ឌិត​បាន​សន្យាថា​៖​ក្នុង​កិច្ច​សំណេះសំណាល សួរសុខទុក្ខ​ដល់​កុមារកំព្រា​នៅ​មណ្ឌល​កុមារកំព្រា​នេះ លោក​នឹង​រៀបចំ​ឲ្យមាន​កម្មវិធី​ក្នុង​មួយ​ឆ្នាំ​ម្តង​ចាប់ពី​ពេលនេះ​តទៅ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​សំដែង​នូវ​ការអបអរសាទរ និង​អរគុណ​ជា​អនេក ចំពោះ ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​លោក​ជំទាវ ដែល​បាន​ចុះ​មក​សួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ផ្តល់ជូន​ដល់​កុមារកំព្រា​នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​កែប​នាពេលនេះ​។​លោក​បាន​លើកឡើង​ថា​៖ ជាទូទៅ​កុមារកំព្រា​ក្នុង​មណ្ឌល​ទាំងមូល អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ទីនេះ​ក៏​បាន​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ចូល​សិក្សា​ក្នុង​សាលា​។​

​ទន្ទឹមនឹងនេះ លោក​សូម​ដាស់តឿន​ដល់​ក្មួយៗ ចៅៗ ទាំងអស់គ្នា​ត្រូវ​ខិតខំ​រៀនសូត្រ ក្រេប​យកចំណេះ​វិទ្យា​ជា​មូលដ្ឋាន ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​ប្រកប​ដោយ​ការរីកចម្រើន​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា​៖​ពិធីបុណ្យ​សមុទ្រ​របស់​យើង​ជិត​មក​ដល់​ហើយ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ក្នុង​ការសម្អាត​អនាម័យ បរិស្ថាន​ទាំងអស់គ្នា សូម​កុំ​បោះចោល​សំរាម​ផ្តេសផ្តាស ព្រោះ​ខេត្ត​យើង​ជា​ខេត្ត​ទេសចរណ៍​គំរូ ដែល​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត លើ​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត ហើយ​នៅពេល​ខាងមុខ​ខេត្ត​កែប​នឹង​ទទួលបាន​នូវ​ពានរង្វាន់​ថ្មី​មួយទៀត​គឺ​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន​ផងដែរ​៕ ណា​រិទ្ធ​
​

 

r171216b2 r171216b1 r171216b3 r171216b5 r171216b4 r171216b7 r171216b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.