ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អរគុណសន្តិភាព_យើងរួមគ្នាការពារសន្តិភាព #ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ #អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក និងមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អរគុណសន្តិភាព_យើងរួមគ្នាការពារសន្តិភាព #ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ #អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក និងមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អរគុណសន្តិភាព_យើងរួមគ្នាការពារសន្តិភាព #ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ #អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក និងមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

 

#ខេត្តត្បូងឃ្មុំ ÷ នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣  លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក និងមេមង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដែលមានទំហំអគារ ទទឹង ១១ម៉ែត្រ បណ្តោយ០៩ម៉ែត្រ ប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា (របង ក្លោងទ្វារ ចាក់ដី បំពាក់អំពូលភ្លើង លូរំដោះទឹក) ដោយប្រើប្រាស់ថវិកាចំនួន ២៣.០៦៧.៥០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីនគរបាល ព្រមទាំងសប្បុរសជននានា ។

កម្មវិធីសម្ពោធខាងលើ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការ អធិការរង នាយ-នាយរងផ្នែកជំនាញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំរំចេក និងមេមង កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន ១០៨នាក់ផងដែរ ។

លោកឧត្តមសេនីយ៍ស្នងការ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចក្រឡាហោម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងបងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ជាថវិកា និង សម្ភារ កសាងអគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងពីរខាងលើ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់លោកអធិការ លោកនាយប៉ុស្តិ៍រដ្ឋបាល បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាកម្មសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង ល្បែងស់ីសងខុសច្បាប់គ្រប់ប្រភេទ និងគ្រឿងញៀន ។ល។ ឲ្យបានកាន់តែល្អប្រសើរ ៕
អត្ថបទ និងរូបភាពដោយ ការិយាល័យផ្សព្វផ្សាយអប់រំ

                    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.