ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ក្រុមចោរឆក់០៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្រុមចោរឆក់០៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងជើងស្រុក សង្កាត់  គ្រាំងធ្នង់ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយរបស់ស្រ្តីជាជនជាតិចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ផ្លូវសហពន្ធ័រុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖
១-ឈ្មោះ ឆន ប៊ុនឆាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចប្បន្ន ភូមិត្រពាំងមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ វ៉ាន់ ថារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ន្ន ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈ្មោះ សូ ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចប្បន្ន  ភូមិសហគមន៍កៃណ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿងម៉ាក ៖ ១.សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-4885 (ម៉ូតូជនសង្ស័យធ្វើសកម្មភាពឆក់), ២.សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JQ-1276 (ម៉ូតូធ្វើសកម្មភាពឆក់), រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥ ពួកខ្លួន មានគ្នា០៤នាក់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ចំនួន៣គ្រឿង ចេញធ្វើសកម្មភាពឆក់ លុះពេលជិះហួសព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តិច ពួកខ្លួនបានឃើញស្រ្តីជនរងគ្រោះ ជាជនជាតិចិនម្នាក់ កំពុងដើរតាមផ្លូវ មានស្ពាយកាបូប ពួកខ្លួនក៏បានធ្វើសកម្មភាពឆក់ទៅលើស្រ្តីជនរងគ្រោះនោះ ចំនួន០២លើកទើបបានសម្រេច ដោយដំបូងឡើយ ចូលធ្វើសកម្មភាព ០២នាក់ ជិះម៉ូតូ០១គ្រឿង តែពុំបានសម្រេចព្រោះជនរងគ្រោះដឹងខ្លួនទាន់ ឃើញដូចនេះ បក្ខពួកម្នាក់ទៀតដែលនៅពីក្រោយ ជិះម៉ូតូ០១គ្រឿងម្នាក់ឯង បានបន្តធ្វើសកម្មភាពឆក់ម្តងទៀត រហូតបានសម្រេច រួចក៏នាំគ្នាជិះគេចខ្លួនរៀងៗខ្លួន។ លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦និង០០នាទី ខណៈពេលពួកខ្លួនកំពុងជួបជុំគ្នានៅផ្ទះមិត្តភក្តិ ក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះមកឃាត់ពួកខ្លួនតែម្តង។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ជនសង្ស័យឈ្មោះ ឆន ប៊ុនឆាយ បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៩ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេលមួយឆ្នាំ ពីបទលួចទូរស័ព្ទដៃ និង ជនសង្ស័យឈ្មោះ វ៉ាន់ ថារ៉ាត់ បានបញ្ជាក់ថា កាលពីអំឡុង ឆ្នាំ២០២០ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេលមួយឆ្នាំកន្លះ ពីបទឆក់កាបូប។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.