ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម យឹម សុខម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ដរាយ ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយអនុក្រត្យពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិជាសេនាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដែលការចូលរួមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក លោកមេបញ្ជាការ, កងរាជអាវុធហត្ថក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក ឃុំ សង្កាត់, អង្គការដៃគូ អភិវឌ្ឍន៏។




