ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវលតាប័ត្ររថយន្តគំរូថ្មី ​ដែលបំពាក់ដោយបច្ចេកវិទ្យាការពារការក្លែងបន្លំ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវលតាប័ត្ររថយន្តគំរូថ្មី ​ដែលបំពាក់ដោយបច្ចេកវិទ្យាការពារការក្លែងបន្លំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លតាប័ត្ររថយន្តគំរូថ្មី របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពាក់ដោយបច្ចេកវិទ្យា RFID ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ ដើម្បី​ផ្តល់នូវភាពងាយស្រួលដល់មន្រ្តីគយ មានសមត្ថកិច្ចក្នុងការឃ្លាំមើល និងចុះត្រួតពិនិត្យអនុលោមភាពលើរថយន្តគ្រប់ប្រភេទ ដែលចរាចរតាមដងផ្លូវ ​ដើម្បីកំណត់បានថា ជាលតាប័ត្រត្រឹមត្រូវ ឬក្លែងក្លាយ និងទទួលបានព័ត៌មានអំពីអត្តសញ្ញាណរថយន្ត​។

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលតាប័ត្ររថយន្តគំរូថ្មីនេះ ក្នុងឱកាសដែល​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដំណើរដោយលោកអគ្គនាយករង លោកប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងមន្ត្រីគយនិងរដ្ឋាករពាក់ព័ន្ធ បានអញ្ជើញចុះទៅការិយាល័យគយនិងរដ្ឋាករផែស្ងួត ហុង ឡេង ហួរ នៃសាខាគយនិងរដ្ឋាករផែស្ងួត នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីពិនិត្យសកម្មភាពការងារនៃការដាក់ឱ្យប្រើប្រាស់លតាប័ត្ររថយន្តគំរូថ្មី ដែលមានបំពាក់បច្ចេកវិទ្យា RFID ជាមួយនិងការប្រើប្រាស់ឧបករណ៍ RFID Reader។

ក្នុងឱកាសនោះ​បណ្ឌិត គុណ ញឹម បានប្រគល់លតាប័ត្ររថយន្តគំរូថ្មី ជូនការិយាល័យគយ និងរដ្ឋាករផែស្ងួត ហុង ឡេង ហួរ ជានិមិត្តរូបនៃការប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់លតាប័ត្ររថយន្តគំរូថ្មី របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។

សូមជម្រាបជូនថា លតាប័ត្ររថយន្តប្រភេទថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យា RFID នេះ នឹងផ្តល់នូវភាពងាយស្រួល ដល់មន្រ្តីគយមានសមត្ថកិច្ចក្នុងការឃ្លាំមើល និងចុះត្រួតពិនិត្យអនុលោមភាព លើរថយន្តគ្រប់ប្រភេទដែលចរាចរតាមដងផ្លូវ ក៏ដូចជាស្ថិតក្នុងអាជីវកម្មដ្ឋានពីចម្ងាយ ដោយប្រើប្រាស់នូវឧបករណ៍ត្រួតពិនិត្យ (RFID Reader) ដើម្បីកំណត់បានថា ជាលតាប័ត្រត្រឹមត្រូវ ឬក្លែងក្លាយ និងទទួលបានព័ត៌មាន អំពីអត្តសញ្ញាណរថយន្តផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.