ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​ថោង ខុន បាន​ជំរុញ​ឲ្យ​អនុវត្ត​យន្តការ​ធំៗ​ជាច្រើន​ចំណុច សម្រាប់​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ទទួលបាន​ជោគជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក​បណ្ឌិត ថោង ខុន បាន​ជម្រុញ​ឲ្យ​យកចិត្តទុកដាក់​និង​អនុវត្ត​យន្តការ​ធំៗ​ជាច្រើន​ចំណុច សម្រាប់​ការរៀបចំ​បុណ្យ​សមុទ្រ​បាន​ល្អប្រសើរ​។​ការលើកឡើង​បែប​នេះ​អំឡុង​ពេល​ដែល​លោក​បណ្ឌិត ថោង ខុន បាន​ចូលរួម​ប្រជុំ បូកសរុប​លទ្ធផល ការបែងចែក​ភារកិច្ច របស់​គណៈកម្មការ​ថ្នាក់ជាតិ និង​អនុគណៈកម្មការ​នានា​ជា​ចំណុះ​សម្រាប់​សហការ​រៀបចំ​បុណ្យ​សមុទ្រ លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កែប​។​

​ជាមួយ​នេះ​លោក​ក៏​បាន​ជម្រុញ​ដល់​ផ្នែក​បរិស្ថាន ក្នុង​តំបន់​គួរ​ចាប់អារម្មណ៍​មើល​ផ្នែកអនាម័យ​ឲ្យបាន​ផុសផុល ដោយ​តម្រូវ​ឲ្យ​ខាង​ជំនាញ​ធ្វើ​បដា ស្ប៉ត​សម្រាប់​អប់រំ​ផ្សព្វផ្សាយ​កុំឲ្យ​មាន​ការ​បោះចោល​កាកសំណល់​ផ្តេសផ្តាស ពិសេស​កុំឲ្យ​មាន​ការ​បង្ហូរទឹ​ក​កខ្វក់​ចូល​ក្នុង​សមុទ្រ​។​លោក​ថា​៖ លោក​ចង់​ប្រែក្លាយ​ខេត្ត​កែប​ឲ្យទៅជា​ខេត្ត​គំរូ ក្នុង​ចំណោម​ខេត្ត​ទេសចរណ៍​ទូទាំងប្រទេស បន្ទាប់ពីនោះ ខេត្ត​កំពត ក៏​ជា​ទិសដៅ​មួយ​ដែរ​ក្នុង​ចំណោម​ខេត្ត​ទេសចរណ៍​នានា​ផង​ដែរ​។​ដូច្នេះ​ដើម្បី​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ធ្វើឲ្យ​ខេត្ត​កែប​មាន​សក្តានុពលកា​ន់តែ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ផ្នែក​ជំនាញ​និមួយៗ​ក្នុង​តំបន់​គួរ​យកចិត្តទុកដាក់​ឲ្យបាន​ហ្មត់ចត់​បំផុត​។​លោក​បាន​លើក​ហេតុផល​ថា​៖​ក្នុងពេល​បច្ចុប្បន្ន​អ្នក​ទេសចរណ៍​បាននិងកំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការ​លម្ហែ កម្សាន្ត នៅ​ខេត្ត​កែប កាន់តែ​ច្រើនឡើងៗ​។​ដូច្នេះ​បើ​វិស័យ​ទេសចរណ៍​មាន​ការរីកចម្រើន​ភ្ញៀវ​ក៏​កាន់តែ​មាន​សន្ទុះ​ច្រើន​ឡើង​តាម​ណឹង​ដែរ  ចឹងខេ​ត្តកែ​ប​ដាច់ខាត​ត្រូវ​សាងសង់​សណ្ឋាគារ ផ្ទះសំណាក់​បន្ថែមទៀត​សម្រាប់​បម្រើសេវា​ទេសចរណ៍​នាពេលខាងមុខ​។​

​សូមបញ្ជាក់​ថា ៖ ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២,២៣,២៤​ខែ​ធ្នូ ឆ្នាំ​២០១៧ គឺ​មាន​ស្តង់​សម្រាប់​តាំង​បង្ហាញ​ផលិតផល សរុប​៥២០​ស្តង់ ហើយ​ក្នុងនោះ​ស្តង់​ដែល​ត្រៀម​នឹង​ដាក់​តាំង​បង្ហាញ​គឺ​ភាគច្រើន​ជា​ផលិតផល​បរទេស ដែល​នាំ​មក​ពី​ប្រទេសជិតខាង ដូច​ជា​ផលិតផល​ប្រទេស​ថៃ​ជាដើម​។​ចំពោះ​កីឡា​គឺ​មាន​កីឡា​លើគោក​(​វាល​ខ្សាច់​) កីឡា​លើទឹក​(​ទូក​ក្តោង​) និង​កីឡា​លើ​អាកាស ហើយ​ពិធី​នោះ​ក៏​មាន​ការប្រគុំ​តន្ត្រី​គ្រប់​ប្រភេទ មាន​បុរាណ សម័យ ចូលរួម​សំដែង​ដោយ​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​ជាមួយនេះដែរ ក្នុង​ពិធីបុណ្យ​សមុទ្រ​គ្រប់​ស្តង់ និង​គ្រប់កន្លែង​សាធារណៈ​នានា គឺ​មិន​អនុញ្ញាតឲ្យ​ប្រើ​ក្រដាសអ​នាម័យ​ឡើយ ដោយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ការប្រើប្រាស់​កន្សែង​ជូត​មាត់​ជំនួស​វិញ ព្រោះតែ​អំឡុង​ពេល​ខាងមុខ នឹង​ត្រូវ​គាំទ្រ​នូវ​យន្តការ​ភោជនីយដ្ឋាន​ស្អាត ជា​ភោជនីយដ្ឋាន​គ្មាន​សំរាម​ក្រដាស ដោយ​ត្រូវបាន​ប្រកាស​ឲ្យ​អនុវត្តក្រម​ប្រតិបតិ្ត​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ស្អាត អម​ជាមួយ​នឹង​ការបង្កើត​កូនសៀវភៅ Green Passport សម្រាប់​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ស្អាត​ផងដែរ​។​

​នេះ​ជា​ជម្រើស​មួយ​យ៉ាង​ប្រសើរ​សម្រាប់​រួម​គ្នា​ជួយ​សម្អាត​បរិស្ថាន ស្រប​តាម​ប្រធានបទ “​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​”​ក្រោម​ពាក្យស្លោក និរន្តរភាព​ទេសចរណ៍ គឺ​ការអភិវឌ្ឍន៍​៕
​ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.