
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម ចូលរួមក្នុងកិច្ចប្រជុំការងាររៀបចំសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ចាម
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំការងាររៀបចំសន្និបាតរបស់រដ្ឋបាលខេត្ត និងរៀបចំផែនការទទួលភ្លេីងគប់កីឡា នៃព្រឹត្តិការណ៍សុីហ្គេមលេីកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លេីកទី១២ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
កិច្ចប្រជុំ នេះ ដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក នាយករដ្ឋបាល ខេត្ត លោក លោកស្រី នាយករងរដ្ឋបាលខេត្តកំពង់ចាម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក អភិបាល ស្រុក -ក្រុង ទាំង១០ និងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត៕
















