ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឈានទៅដណ្តើមផ្ការំដួលបីទង

អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឈានទៅដណ្តើមផ្ការំដួលបីទង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញឱ្យមានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឈានទៅដណ្តើមផ្ការំដួលបីទង

ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១ ១ឆ្នាំ២០២៣ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ដែលរៀបចំឡើងនៅសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលទាមទារយ៉ាងចាំបាច់បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងភាគីពាក់ព័ន្ធ ក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ខេត្តមានបរិស្ថានស្អាត និងមានភាពបៃតង គឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមប្រកបដោយ ការទទួលខុសត្រូវនិងដោយស្មារតីស្រឡាញ់បរិស្ថាន ដែលធ្វើឱ្យខេត្តកំពង់ស្ពឺអាចរក្សាតំណែងរំដួលពីរទង»។

លោក វ៉ី សំណាង បានថ្លែងថា សម្រាប់ឆ្នាំនេះ ក្រុងច្បារមននៃខេត្តកំពង់ស្ពឺ បានទទួលផ្ការំដួលពីរទង ដែលវាយតំលៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលការទទួលនេះ គឺជាការរក្សាខ្សែក្រវាត់នៃឆ្នាំកន្លងមក។

លោកអភិបានខេត្ត បានអះអាងទៀតថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សម្តៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

ការប្រកួតប្រជែងនេះដែរ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។ ទីក្រុងស្អាតមានអនាម័យល្អ មិនត្រឹមតែធ្វើឱ្យបរិស្ថានរស់នៅរបស់យើងគ្រប់គ្នា មានផាសុខភាពប៉ុណ្ណោះទេ វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន តាមរយៈកំណើតភ្ញៀវទេសចរណ៍ផងដែរ ហើយដើម្បីទទួលបានជោគជ័យក្នុងវិស័សទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការធ្វើឱ្យទីក្រុងស្អាត សេវាមានគុណភាពល្អនិងសុវត្ថិភាព។

លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានជំរុញឱ្យមានការចូលរួមចលនាទីក្រុងស្អាត ឱ្យបានសកម្មទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងទីក្រុងយើង និងជំរុញកែលម្អមជ្ឈដ្ឋានរស់នៅរបស់យើងគ្រប់គ្នា ឱ្យកាន់តែល្អប្រសើរប្រកបដោយសុខដុមរមនា និងដើម្បីកិត្តិយសជាតិយើងទាំងអស់គ្នាផងដែរ ហើយពិសេសដើម្បីឈានទៅដណ្តើមយករំដួលបីទង នាឆ្នាំខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.