ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការឱ្យមន្ត្រីនគរបាលទូទាំងខេត្ត ពង្រឹងសន្តិសុខ​ បង្ក្រាបបទល្មើសគ្រប់ប្រភេទ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការឱ្យមន្ត្រីនគរបាលទូទាំងខេត្ត ពង្រឹងសន្តិសុខ​ បង្ក្រាបបទល្មើសគ្រប់ប្រភេទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការឱ្យមន្ត្រីនគរបាលទូទាំងខេត្ត ពង្រឹងសន្តិសុខ​ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ក្មេងទំនើង ចោរកម្ម និងត្រៀមកម្លាំងមធ្យោបាយ ឧបករណ៍ និងសម្ភារពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង។

ការដាក់ចេញផែនការបែបនេះ របស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នារដូវប្រាំង និងជំរុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានទាន់ពេលវេលា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ពិធីនេះមានការចូលរួមពីស្នងការរង នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ មេបញ្ហាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ ផងដែរ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការ ដែលបានកំណត់ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសប្បាយរីករាយ ក្រោមដំបូលនៃសុខសន្តិភាព។

លោកស្នងការ បានជំរុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានទាន់ពេលវេលា, បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក, ផែនការការពារសន្តិសុខ សណ្តាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ និងការពារសន្តិសុខក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងរប៉ារ៉ាហ្គេមឆ្នាំ២០២៣, គ្រឿងញៀន ៣កុំ ១រាយការណ៍, សភាពការណ៍សន្តិសុខ ព្រំដែន, បង្ការបង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោងនារដូវប្រាំង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.