បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយប្រើហិង្សាបង្ករបួសស្នាមខណ:ឪពុកទូរស័ព្ទហៅឲ្យជួយករណីដណ្តើយវេនចាប់ម៉ូយដាក់រថយន្ត
ខេត្តប៉ៃលិន,ស្រុកសាលាក្រៅ
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះកើតឡើង នៅវេលាម៉ោង២១:៤៥នាទី ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចមុខកាសុីណូម្កុដពេជ្រ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ស្វាយ សាលឿត (ហៅ តុល) ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។(រងរបួសពកក្បាល ពកថាស នឹងហូរឈាមតាមត្រចៀកនិងច្រមុះ) ។
– ជនសង្ស័យឈ្មោះលី រតនៈ (ហៅ ណុល)ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា រឿងហេតុកើតឡើងដោយសារឪពុករបស់ជនរងគ្រោះបានឈ្លោះប្រកែកគ្នារឿងដណ្ដើមវេនដឹកម៉ូយគ្នា ហើយឪពុកជនសង្ស័យបានតេទៅប្រាប់កូនដែលជាជនសង្ស័យ ថាក្មួយបានវាយគាត់ចំទ្រូង ទើបកូនគាត់ដែលជាជនសង្ស័យបានមកកន្លែងកើតហេតុតែពុំជួបក្មួយដែលមានរឿង ឃើញតែជនរងគ្រោះនៅនិយាយឈ្លោះប្រកែកគ្នាជាមួយឪពុករបស់ជន សង្ស័យក៏បានខឹងរួចក៏វាយទៅលើជនរងគ្រោះជាច្រើនដៃបណ្ដាលឲ្យពកថ្ងាស ពកក្បាល និងឈាមច្រមុះ ។
បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕


បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយប្រើហិង្សាបង្ករបួសស្នាមខណ:ឪពុកទូរស័ព្ទហៅឲ្យជួយករណីដណ្តើយវេនចាប់ម៉ូយដាក់រថយន្ត
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


