ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនី ត្រូវសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅខេត្តពោធិ៍សាត់

រោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនី ត្រូវសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើង Switchboard នៃក្រុមហ៊ុនព្រីសាយស៍ អេឡិកទ្រីក មេនូហ្វេកឆឺរី (ខេមបូឌា) ឯ.ក ដែលស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដ៏ទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា។ ក្រោយពីជំនួបជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពេលកន្លងមក ក្រុមហ៊ុនពិតជាមានទំនុកចិត្ត និងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនី នៅក្នុងទឹកដីស្រុកក្រគរ នៃខេត្តពោធិ៍សាត់ និងបានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះ។

ប្រធានប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនព្រីសាយស៍ មានមូលដ្ឋាននៅខេត្តផាធុមថានី ប្រទេសថៃ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងចុះបញ្ជីក្នុងទីផ្សារមូលប័ត្រ នៃប្រទេសថៃ ប្រកបអាជីវកម្ម សម្រាប់ការដោះស្រាយបញ្ហាគ្រប់ផ្នែក ដោយផ្តោតទៅលើការផលិតត្រង់ហ្វ័រ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនី ការអភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនីវៃឆ្លាត និងគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនេះ លោក Amorn Daengchot បានបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធអគ្គិសនី អាចឆ្លើយតបទៅនឹងការងារដោយភាពឆ្លាតវៃ យើងបានប្រើប្រាស់ធនធានមនុស្សតិចតួច ប៉ុន្តែមានប្រសិទ្ធិភាពគង់វង្ស មានសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ព្រោះថាក្រុមហ៊ុនព្រីសាយស៍ បានបង្កើតគ្រឹះ នៃការលូតលាស់ឆ្ពោះទៅរកអនាគតដែលរុងរឿង មានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានសីលធម៌ សមធម៌ ព្រមទាំងខិតខំពុះពារក្លាយជាអ្នកដឹកនាំ នៅក្នុងផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាស្អាត ថាមពលឆ្លាតវៃ ជម្រុញឱ្យមានការរីកចម្រើន ប្រកបដោយវិបុលភាព សម្រាប់ប្រជាជន តាមរយៈការបង្កើតនូវលទ្ធភាពថ្មីៗ និងការប្រើប្រាស់ការឆ្នៃប្រឌិតថាមពលប្រកបដោយនិរន្តភាព សម្រាប់តំបន់នីមួយៗស្របតាមចេតនា នៃភាពរុងរឿងរួមគ្នា។ ជាមួយគ្នានោះខាងក្រុមហ៊ុន សូមសន្យាថានឹងបន្តការអភិវឌ្ឍន៍បន្ថែមទៀត ចំពោះគុណភាព ទាំងផលិត និងទាំងសេវាកម្ម ដើម្បីជាស្តង់ដារ និងការពេញចិត្តរបស់អតិថិជនព្រីសាយស៍គ្រប់ៗរូប។

អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ បានសម្បែងនូវការពេញចិត្ត និងស្វាគមន៍ចំពោះក្រុមហ៊ុនព្រីសាយស៍ ដែលបានបង្កើតឱ្យមានរោងចក្រផលិតត្រង់ហ្វ័រ និងគ្រឿងបរិក្ខារអគ្គិសនី នៅលើទឹកដីនៃខេត្តពោធិ៍សាត់ ដោយបានសន្យាថា នឹងផ្តល់ជូនការសម្របសម្រួល និងសូមឱ្យ ក្រុមហ៊ុនបង្កើតឱ្យមានទីផ្សារការងារ ជូនពលករនៅក្នុងស្រុកឱ្យបានច្រើន ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានថ្លែងថា ក្រុមហ៊ុនព្រីសាយស៍ ដែលបានបង្កើតនៅលើទឹកដីខេត្តពោធិ៍សាត់យើងនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្តល់ ឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់វិស័យសេដ្ឋកិច្ចប្រទេសជាតិ ឱ្យមានការរីកចម្រើន។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលជាច្រើននៅក្នុងខេត្ត ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមហ៊ុនជាច្រើនមកវិនិយោគ ជាមូលដ្ឋានមួយក្នុងការបង្កើនល្បឿនសេដ្ឋកិច្ច សង្គមកិច្ច។

លោកបានបន្តថា តាមរយៈការលើកឡើងរបស់លោកនាយកក្រុមហ៊ុន ដែលមានវត្តមានជាង៣០ឆ្នាំ និងបានទទួលទំនុកចិត្តពីអតិថិជននៅប្រទេសថៃ ជាចំណុចបង្ហាញឱ្យឃើញពីគុណភាព ស្តង់ដារ នៃផលិតផល បាននាំចេញទៅក្រៅប្រទេស ហើយខេត្តពោធិ៍សាត់ ជាខេត្តដំបូងដែលក្រុមហ៊ុនបានដំណើរការកសាងរោងចក្រផលិតឧបករណ៍អគ្គិសនី គឺជាមោទនភាពក្រៃលែង។

បន្ទាប់ពីគណៈអធិបតី អញ្ជើញកាត់ខ្សែបូរសម្ពោធនោះរួចមក គណៈអធិបតីក៏បានទស្សនាស្វែងយល់ ខ្សែសង្វាក់ផលិតកម្ម និងបានឃើញតិចណូឡូជី នៃការផលិតឧបករណ៍អគ្គិសនី ដែលជាស្តង់ដារតែមួយ និងក្រុមហ៊ុនមេនៅប្រទេសថៃ។ ទាំងអស់នេះ គឺជាអនុស្សាវរីយ៍ដែលកើតចេញពីការពុះពារឧស្សាហ៏ព្យាយាម ពីសំណាក់អ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិក កម្មករគ្រប់ៗរូបរបស់ក្រុមហ៊ុន ដោយចាត់ទុកជាជំហានដំបូង នៃការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងជាចំណុចចាប់ផ្តើម ដ៏សំខាន់នៃការឈានជើងចូលក្នុងទីផ្សារអាស៊ាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.