ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ផ្អើលទាំងព្រឹក! ប្រុសស្រី២នាក់ធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯង ស្លាប់នៅផ្ទះសំណាក់៧៧៧៧ក្នុងស្រុករំដួល

ផ្អើលទាំងព្រឹក! ប្រុសស្រី២នាក់ធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯង ស្លាប់នៅផ្ទះសំណាក់៧៧៧៧ក្នុងស្រុករំដួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ផ្អើលទាំងព្រឹក! ប្រុសស្រី២នាក់ធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯង ស្លាប់នៅផ្ទះសំណាក់៧៧៧៧ក្នុងស្រុករំដួល

ខេត្តស្វាយរៀង: មានករណីធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងបណ្តាលឱ្យឆេះស្លាប់ជនប្រុសស្រី២នាក់នៅផ្ទះសំណាក់៧៧៧៧ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣នៅត្រង់ចំណុចផ្ទះសំណាក់ការ៉េ៧
ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមលោកមាស ធួក អធិការនគរបាលស្រុករំដួលបានអោយដឹងថា
អ្នកស្លាប់មានឈ្មោះវ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

តាមការបំភ្លឺរបស់ឈ្មោះ ជំ សុីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាចមានមនុស្សប្រុសស្រីពីរនាក់បានជិះម៉ូតូមួយគ្រឿងមកជួលបន្ទប់លេខ១៩របស់ខ្លួនដើម្បីសម្រាកមួយយប់រហូតដល់ម៉ោង៧និង៣០នាទីព្រឹកស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ដែលអ្នកទាំងពីរជួលបង្កការភ្ញាក់ផ្អើលតែម្តង។

លោកអធិការបន្តថា សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧មានអគ្គិភ័យមួយកើតឡើង។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញបច្ចេកទេសស្រុកបានសហការជាមួយជំនាញខេត្ត និងលោក
វេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា  អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហើយឃើញថា នៅបន្ទប់លេខ១៩មានមនុស្សស្លាប់ចំនួន២នាក់ ។
ប្រភពបន្តថា ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងដោយសារមូលហេតុ មានវិបត្តិស្នេហា។

ក្រោយពិនិត្យចប់រួចរាល់សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕          

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.