ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន 

ខេត្តបន្ទាយមានជ័យ ៖ ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការ​ណែនាំ ដោយផ្ទាល់ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ថ្ងៃសុក្រ៥កើតខែផល្គុនឆ្នាំខាលចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នៅ វេលាម៉ោង ១១:៤៨នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹក​នាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានល្បាតនៅក្នុងភូមិ សាស្រ្តដែលស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងដែរស្ថិត នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះ កម្លាំងបានប្រទះឃើញមុខ សញ្ញាជនសង្ស័យចំនួន០១នាក់ មានឈ្មោះងួន សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ។
ខណៈនោះកម្លាំងជំនាញបានសុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថតាង ៖

១•ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០៣ថង់ធំល្មមនិង០២កូនថង់តូច។
២.ម្សៅសម៉ត់ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់ល្មម និង០៥កូនថង់តូច។
៣.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៦៩គ្រាប់(បៃតង០១គ្រាប់)។
៤.កាបូបពណ៌ក្រហមមួយ។

សូមបញ្ជាក់ថា លុះដល់ថ្ងៃស្អែកឡើង ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងបានសហករណ៍ជាមួយលោកមេភូមិបាលិលេយ្យ២ បានបន្តឆែកឆេរបន្ទប់ជួល(C១០)មួយកន្លែងរបស់ជនសង្ស័យឈ្មោះ ងួន សុផាន ដែលស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យរកឃើញវត្ថុតាងមាន:
៥.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣ថង់ធំ។
៦.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០២កូនថង់។
៧.ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿនញៀន០២។
៨.ធុងបាសមួយ។

បន្ទាប់មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៍បាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនិតិវិធីនិងបានធ្វើតេស្តទឹក នោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។

កម្លាំងជំនាញនៃនគរបាលក្រុងប៉ោយប៉ែត បានស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធីផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.