ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំឲ្យមន្ដ្រីរួមគ្នា បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» ជូនប្រជាពលរដ្ឋ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំឲ្យមន្ដ្រីរួមគ្នា បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» ជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់ដល់អ្នកពាក់ព័ន្ធទាំងអស់បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតី នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីក្រុមការងារគ្រប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ។

ក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងនូវការគោរពដឹងគុណចំពោះសមាជិក សមាជិកា គណបក្ស និងជនរួមជាតិទាំងអស់ដែលតែងតែផ្តល់ជំនឿជាក់ និងការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់នីតិកាលនៃការបោះឆ្នោត ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស និងសូមគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា និងបានកោតសរសើរ ចំពោះ ក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី វិស័យ សាសនា ឯកជន អង្គការមហាជន និងសប្បុរសជន ដែលបានរួមសាមគ្គីចូលរួមការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ចែករម្លែក កៀរគរ លះបង់នូវធនធាន កម្លាំងទប់ស្កាត់បានរាល់ការប៉ុនប៉ងនានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចង់បំផ្លាញសន្តិភាព ធានាបាននូវសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំពាវនាវដល់គ្រប់សមាសភាពត្រូវរួមគ្នាក្នុងដំណើឆ្ពោះទៅបោះឆ្នោតនីតិកាលទី៧ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ជំរុញណែនាំដល់ប្រជាពលរដ្ឋ ឲ្យពិនិត្យរាល់ឯកសារ ត្រៀមទៅបោះឆ្នោត ជំរុញការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការចាក់វ៉ាក់សាំងដូសជំរុញ ផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ត្រូវពឹងរឹងគុណភាព ត្រូវពង្រឹងជនបង្គោលតាមសង្កាត់ឃុំភូមិតាមមន្ទីរនីមួយៗ ផ្ដល់សេវាសុខាភិបាល ឲ្យកាន់តែល្អប្រសើរជាងមុន ប្រជាពលរដ្ឋចំណាក់ស្រុក ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តអនុវត្តរាល់ផែនការការងាររបស់គណបក្ស -រដ្ឋ សំដៅបន្តការអភិវឌ្ឍមូលដ្ឋានរីកចម្រើន និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.