ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តកែប អំពាវនាវឲ្យពលរដ្ឋ ត្រៀមខ្លួនចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ កក្កដា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា

អភិបាលខេត្តកែប អំពាវនាវឲ្យពលរដ្ឋ ត្រៀមខ្លួនចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ កក្កដា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងទូទាំងខេត្តកែប សូមកុំជឿតាមឧបាយកលរបស់ជនខិលខូចមួយចំនួន ដែលតែងតែសន្យាខ្យល់។

លើសពីនោះទៀត លោកក៏សូមឲ្យត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រធានគណបក្ស និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តទៀត ដើម្បីទទួលបានការអភិវឌ្ឍន៍ និងសន្តិភាពជានិច្ចនិរន្តរ៍។

ការថ្លែងអំពាវនាវបែបនេះ ខណៈលោកអភិបាលខេត្ត សោម ពិសិដ្ឋ បានដឹកនាំលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណ ១១៥គ្រួសារ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សោម ពិសិដ្ឋ ក៏បានបន្ថែមទៀតថា បច្ចុប្បន្នប្រទេសយើងកំពុងទទួលបាននូវសុខសន្តិភាព ព្រមជាមួយនូវការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ឥតឈប់ឈរ លើគ្រប់វិស័យ គ្រប់មូលដ្ឋាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការគោរពស្រលាញ់ គាំទ្រពីសំណាក់ប្រជាពលរដ្ឋលើសលប់។

នាឱកាសនោះដែរ លោក សោម ពិសិដ្ឋ ក៏បានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋទាំង១១៥គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម និងថវិកាមួយចំនួន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.