ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឆេះអគារខុនដូ ECC-EASTVIEW យ៉ាងសន្ធោសន្ធៅ​ក្បែរអគារព្រីនស៍ផ្លាហ្សា​ បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋជាខ្លាំង

ឆេះអគារខុនដូ ECC-EASTVIEW យ៉ាងសន្ធោសន្ធៅ​ក្បែរអគារព្រីនស៍ផ្លាហ្សា​ បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋជាខ្លាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឆេះអគារខុនដូ ECC-EASTVIEW យ៉ាងសន្ធោសន្ធៅ​ក្បែរអគារព្រីនស៍ផ្លាហ្សា​ បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ នាវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣​ មានករណីអគ្គិភ័យមួយបានឆាបឆេះអគារខុនដូ ECC-EASTVIEW មួយន្លែង​យ៉ាងសន្ធោសន្ធៅ​ ដែលស្ថិតនៅក្បែរមជ្ឈមណ្ឌល​ ព្រីនស៍ផ្លាហ្សា​ ជាប់មហាវិថីផ្លូវព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ​ ។ 

    លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះ​អគារខុនដូខាងលេី​ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដាលដល់អគារនៅក្បែរនោះឡើយ។

​     លោកវរសេនីយ៍ឯក​ បានបន្តថា​ ដោយនៅក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន​   ១២គ្រឿង​ ប្រេីប្រាស់ទឹកអស់ទឹកចំនួន​ ០២ឡាន​ ស្មេីរនឹង​ ០៨ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​។ 

    លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្ថែមថា​ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ​ បានឆេះបន្ទប់លេខC1508 ជាន់ទី១៥ បណ្តាលឲ្យខូចខាតសម្ភារៈបន្តិចបន្តួច ក្នុងនោះជាប្រភេទ​ អគារខុនដូកម្ពស់ ៣៨ជាន់ ដែលមានទំហំ​បន្ទប់ ១០៥ម៉ែត្រ​ការ៉េ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី​ ខណៈករណីអគ្គិភ័យនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសផងដែរ​ ៕

IMG_1340 IMG_1341             

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.