ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ធ្វើ​ពិធី​សូត្រមន្ត​ប្រោះព្រំ លើករាសី​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមែ សប្តស័ក ព​.​ស​២៥៥៩

​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ធ្វើ​ពិធី​សូត្រមន្ត​ប្រោះព្រំ លើករាសី​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមែ សប្តស័ក ព​.​ស​២៥៥៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ ៨​រោច ខែ​ចេត្រ ឆ្នាំ​មមី ឆ​ស័ក ព​.​ស ២៥៥៨ នៅ​ទីស្នាក់ការ​កណ្តាល​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត ប្រោះព្រំ​លើករាសី ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំំ​ម​មែ សប្តស័ក ព​.​ស ២៥៥៩ និង​សុំ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ​កើតមាន​ដល់​សមាជិក​សមាជិកា ក្លឹប​អ្នកកាសែត​ឯករាជ្យ​ទាំង អស់​ក៏​ដូចជា​អ្នកសារព័ត៌មាន​ទូទាំងប្រទេស ឱ្យ​ជួបតែ​សេចក្តីសុខ សុភមង្គល ព្រមទាំង​ទទួលបាន​ជោគជ័យ​ខ្ពស់​គ្រប់​ភារៈកិច្ច​ទាំងអស់​។​
​    ​
​ក្នុង​ពិធី​សូត្រមន្ត​ប្រោះព្រំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ លោក ទូច ណូ​រ៉ា ប្រធាន​សមាគម​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា​និង​លោក ថា​ន វុត្ថា ប្រធាន​សមាគម​អ្នកសារព័ត៌មាន​ជាតិ​កម្ពុជា​ដើម្បី​សេរីភាព ព្រម​ទាំង​ចាងហ្វាង​សារព័ត៌មាន​ជា​ច្រើន​រូប​នៃ​សមាជិក​សមាជិកា​របស់​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​ចូលរួម​។

​បន្ទាប់ពី​ពិធី​សូត្រមន្ត ប្រោះព្រំ លើករាសី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​បាន​ប្រព្រឹត្តទៅ​តាម គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​រួចមក លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​ធើ្វ អំណោយ​ជា​ថវិកា​ផ្ទាល់ខ្លួន ជូន​ចំពោះ​ព្រឹទ្ធាចារ្យ​ដែល​ជា​រៀមច្បង​អ្នកសារព័ត៌មាន​មួយចំនួន​ផង​ដែរ​។

​មុន​បញ្ចប់​កម្មវិធី​សូត្រមន្ត​ប្រោះព្រំ​លើករាសី លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ ក៏​បាន​ផ្តាំផ្ងើ​ចំពោះ សមាជិក សមាជិកា​ទាំងអស់ អោយ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​វិជ្ជាជីវៈ​របស់​ខ្លួន (​វិជ្ជាជីវៈ​សារព័ត៌មាន​) និង​គោរព​តាម​ក្រម​សីលធម៌​ព្រមទាំង​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដោយ​មិន​រើស​អើ​ស​និន្នាការ​នយោបាយ និង​អង្គភាព​សារព័ត៌មាន​ផ្សេង​ទៀត​ឡើយ​។ អ្នកសារព័ត៌មាន​ទាំងអស់ ពិសេស​សមាជិក សមាជិកា នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​កម្លាំងចលករ​យ៉ាង​មាន​សក្តានុពល ជា​ភ្នាក់ងារ​នាំសារ​ដ៏​សុ​ក្រិត មិន​លំអៀង​និង​តុល្យភាព ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ និង​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា រាល់​ព័ត៌មាន​អសកម្ម​នានា​របស់​មន្ត្រី​ខិលខូច​មួយចំនួន​៕

 

2015-04-19pkh3a 2015-04-19pkh3e 2015-04-19pkh3d

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.