ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបគ្រឿងចក្រចំនួន៣គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយរុករានដីព្រៃគ្មានច្បាប់អនុញ្ញាត នៅស្រុកសំបូរ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបគ្រឿងចក្រចំនួន៣គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយរុករានដីព្រៃគ្មានច្បាប់អនុញ្ញាត នៅស្រុកសំបូរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រគល់គ្រឿងចក្រចំនួន៣គ្រឿង ទៅស្នាក់ការដែនជំរកសត្វព្រៃឡង់ ក្រោយពីធ្វើការបង្ក្រាបករណីឈូសឆាយរុករានដីព្រៃ គ្មានច្បាប់អនុញ្ញាត នៅចំណុចអូរកក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក សន សុផាត អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មាន បានចុះបង្ក្រាបករណីឈូសឆាយរុករានដីព្រៃគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែដោយសារទីតាំងបង្ក្រាបនៅក្នុងព្រៃជៅ ហើយឆ្ងាយមានការលំបាកក្នុងដឹកជញ្ជូន ដោយប្រើរយៈពេលជាច្រើនថ្ងៃ ទើបនាំគ្រឿងចក្រទាំង៣គ្រឿងនោះ ដល់ស្នាក់ការដែនជំរកសត្វព្រៃឡង់។

តាមរបាយការណ៍បញ្ជាក់ទៀតថា គ្រឿងចក្រដែលបង្ក្រាបបាន រួមមាន ប្រភេទអេស្កាវ៉ាទ័រ ចំនួន២គ្រឿង ពណ៌បៃតងខ្ចី ម៉ាកកូបែលកូ (KOBELCO ) ចង្កូតឆ្វេងកង់ច្រវាក់ដែក និងអាប៊ុល ចំនួន១គ្រឿង ពណ៌លឿង ម៉ាកកូម៉ាត់ស៊ុយ (KOMATSU) កង់ច្រវាក់ដែក។ បច្ចុប្បន្នគ្រឿងចក្រទាំង៣គ្រឿង ត្រូវបានប្រគល់ជូនលោក សាំង សាខន នាយកដែនជំរកសត្វព្រៃឡង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.