ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយផែនការ និងពង្រឹងប្រសិទ្ធភាពការងារដល់បណ្តានាយប៉ុស្តិ៍ទាំង៦៧ឃុំ-សង្កាត់

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយផែនការ និងពង្រឹងប្រសិទ្ធភាពការងារដល់បណ្តានាយប៉ុស្តិ៍ទាំង៦៧ឃុំ-សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងពង្រឹងប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈដល់បណ្តានាយប៉ុស្តិ៍ទាំង៦៧ឃុំ-សង្កាត់ ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩។

លោកវរសេនីយ៍ទោ ឈឿង សម្បតិ្ត នាយការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល បានឡើងអានរបាយការណ៍ស្វាគមន៍ និងបង្ហាញលទ្ធផលការងារសម្រេចបានកន្លងមក និងផ្សព្វផ្សាយការងារសម្រាប់ពេលខាងមុខ។ ក្នុងឱកាសនោះ លោកក៏បានប្រគល់ថវិកាសម្រាប់ចំណាត់ថ្នាក់ជ័យលាភីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់ផងដែរ។

លោកវរសេនីយ៍ឯក យ៉ត សុផល ស្នងការរងនគរបាលខេត្តទទួលផែនការងារកិច្ចការប៉ុស្តិ៍ បានជំរុញដល់នាយប៉ុស្តិ៍ យកចិត្តទុកពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជំរុញដាស់តឿនដល់ពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី។

លោកឧត្តមសេនីយត្រី រ៉ែម វីរៈ បានជំរុញដល់លោកនាយប៉ុស្តិ៍៦៧ឃុំ-សង្កាត់ ត្រូវអនុវត្តការងារដូចខាងក្រោម៖

*ទី១៖ ត្រូវធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន
*ទី២៖ ត្រូវបន្តចុះផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍, ផលប៉ះពាល់ និងគ្រោះថ្នាក់ដោយគ្រឿងញៀន
*ទី៣៖ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា និងគ្មានរើសអើង
*ទី៤៖ ត្រូវត្រៀមកម្លាំងប្រចាំយាមល្បាត ២៤ម៉ោង សម្រាប់អន្តរាគមន៍ចុះបង្ការ ទប់ស្កាត់ បង្ក្រាប និងសង្គ្រោះ ក្នុងគ្រាមានអាសន្នកើតឡើងជាយថាហេតុផ្សេងៗ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.