ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ពិធីផ្សព្វផ្សាយនូវខ្លឹមសារសង្ឃប្រកាស នៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស

ពិធីផ្សព្វផ្សាយនូវខ្លឹមសារសង្ឃប្រកាស នៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីផ្សព្វផ្សាយនូវខ្លឹមសារសង្ឃប្រកាស នៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនូវខ្លឹមសារសង្ឃប្រកាស នៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣០ ប្រចាំឆ្នាំ២០២៣ នៅបរិវេណវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីដ៏មានអត្ថន័យនាឱកាសនេះក៏មានការនិមន្តចូលរួម ដោយព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្តកំពត ព្រះមហាសមុទ្ទមុនី ច័ន្ទ សុវណ្ណ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកំពត មន្ត្រីសង្ឃខេត្ត ជាព្រះសហការីគណខេត្ត គ្រប់ព្រះអង្គ ព្រះគ្រូអនុគណក្រុងស្រុក និងព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

យោងតាម សង្ឃប្រកាស នៃគណៈមហានិកាយ និងព្រះរាជសង្ឃប្រកាស នៃគណៈធម្មយុត្តិកនិកាយ ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២២ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ បានចេញជាខ្លឹមសារសង្ឃប្រកាស និងព្រះរាជសង្ឃប្រកាស ដើម្បីទុកជាត្រីវិស័យមួយសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ អនុវត្តតាម ក្នុងការគោរពប្រតិបត្តិ លើជំនឿពុទ្ធសាសនា អមទៅតាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ជាម្ចាស់នៃយើង ព្រះអង្គទ្រង់ បានប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ឱ្យសាវ័ក និងបរិស័ទទាំង០៤ពួក សម្រាប់ជាផ្លូវអប់រំនូវកាយ វាចា ចិត្ត និងការប្រតិបត្តិបូជា៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.