ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក ស៊ី ជីនពីង និងភរិយា ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅទីក្រុងប៉េកាំង

លោក ស៊ី ជីនពីង និងភរិយា ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅទីក្រុងប៉េកាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយាគឺ លោកស្រី Peng Liyuan បានចូលគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ កំពុងគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។

ក្នុងពេលចូលគាល់ និងជួបសាវនាការនោះ លោកប្រធានាធិបតី ស៊ី ជីនពីង បាលើកឡើងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ជាង៦៥ឆ្នាំមកនេះ ទោះជាស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងណាក្តី ក៏មិត្តភាពរវាងចិន និងកម្ពុជាគង់នៅស្ថិតស្ថេរជារៀងរហូត និងបានបញ្ចេញនូវភាពរឹងមាំថ្មី ហើយទំនាក់ទំនងទ្វេភាគីបានក្លាយជាគំរូអន្តរជាតិ។

លោក ស៊ី ជីនពីង បាននិយាយទៀតថា នេះគឺដោយសារតែចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងមេដឹកនាំជំនាន់មុនរបស់ចិន និងអតីតព្រះមហាក្សត្រ នរោត្តម ស៊ីហនុ។

ទន្ទឹមនឹងនោះ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ការផ្តល់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយសម្តេចម៉ែ ក្នុងឆ្នាំ២០២០ គឺដើម្បីថ្លែងអំណរព្រះគុណដល់ទ្រង់ ចំពោះការរួមចំណែកដ៏ពិសេសរបស់ទ្រង់ចំពោះទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

លោក ស៊ី ជីនពីង បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់ដឹកនាំទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យមិត្តភាពរវាងប្រទេសទាំងពីរបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ ហើយសរសេរជំពូកថ្មីមួយក្នុងការកសាងសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា»។

លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនប្រាំមួយ និងគាំទ្រកម្ពុជាក្នុងការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងស្រូវ» ដោយបន្ថែមថា ប្រទេសរបស់លោកក៏ត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការសាងសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.