ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

កាស៊ីណូ១កន្លែង នៅសង្កាត់អូរឬស្សី ល្បីខាងបើកឲ្យពលរដ្ឋខ្មែរចូលជល់មាន់ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបហើយ

កាស៊ីណូ១កន្លែង នៅសង្កាត់អូរឬស្សី ល្បីខាងបើកឲ្យពលរដ្ឋខ្មែរចូលជល់មាន់ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កាស៊ីណូ១កន្លែង នៅសង្កាត់អូរឬស្សី ល្បីខាងបើកឲ្យពលរដ្ឋខ្មែរចូលជល់មាន់ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបហើយ

ខេត្តបន្ទាយមានជ័យ ៖ មួយរយះចុងក្រោយនេះ សង្កេតឃើញថា មានសារពត៌មាន គេហទំព័រ និងអង្គភាពសារព័តមានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ស្តីពីកាស៊ីណូ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតថា មានពលរដ្ឋខ្មែរជាច្រើនបានចូលលេង ល្បែងស៊ីសង ជល់មាន់ខុសច្បាប់។        

 

 

 

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និង ហៅម្ចាស់ទីតាំងសួនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូឆាយណាថោន នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយះហើយ។

ពាក់ព័ន្ធការចុះផ្សាយរបស់អង្គភាពសារព័តមាន -គេហទំព័រ រស្មីសៀមរាប -គេហទំព័រ អង្គរដេលី  -គេហទំព័រ រស្មីនាងពួន គេហទំព័រ សៀមរាបថ្មី និង គេហទំព័រ រស្មីញូស៍  រួមទាំំងសារពត៌មាន មួយចំនួន បានកូបពីផ្សាយបន្តគ្នាថា ១-មានជនជាតិខ្មែរចូលលែងកាស៊ីណូខាងលើ ជារឿងមិនពិតទេ ជនជាតិខ្មែរទាំងនោះគឺជាបុគ្គលិកបម្រើការងារប៉ុណ្ណោះ។ ២-ចំពោះមានការបើកលែងខុសច្បាប់គគ្រឹកគគ្រែង មិនពិតទេ ព្រោះកាស៊ីណូគេមានច្បាប់ត្រឹមត្រូវ។ ៣-ចំពោះការចេញផ្សាយលើគេហទំព័រសារព័ត៌មាន ប្រើប្រាស់រូបភាពចាស់យូរហើយ និង រូបភាពខ្លះមិនមែនទីតាំងនេះទៀតផង។ ៤-ការចុះពិនិត្យជាក់ស្តែង ទីតាំងកាស៊ីណូមួយនេះ បានបិទទ្វារមិនធ្វើអាជីវកម្មជាង១០ថ្ងៃមកហើយ។ ដូច្នេះដើម្បីរក្សាបាននូវគុណតម្លៃអ្នកសារពត៌មាន អាជីព មានវិជ្ជាជីវ: សូមលោក លោកស្រី ម្ចាស់គេហទំព័រទាំង៥ ខាងលើ សូមចុះផ្សាយកែតម្រូវឡើងវិញ។ ក្នុងករណីបន្តសកម្មភាពចុះផ្សាយខុសពីការពិត អង្គភាពយើងខ្ញុំនឹងមានចំណាត់ការតាមផ្លូវច្បាប់។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្នើដល់ លោក លោកស្រី ប្រធានអង្គភាពសារពត័មាន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយត្រូវប្រមូលប្រភពពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ រិះគន់ដើម្បីស្ថាបនា កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច បែជាចុះផ្សាយបំភ្លើសកាពិត ដែលនាំឲ្យប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របស់នគរបាលជាតិ និងធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.