ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឯកឧត្តម ឃួង ស្រេង នឹងប្រើវិធានការលើមន្ត្រីថ្នាក់ក្រោមជាតិ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ឯកឧត្តម ឃួង ស្រេង នឹងប្រើវិធានការលើមន្ត្រីថ្នាក់ក្រោមជាតិ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឃួង ស្រេង នឹងប្រើវិធានការលើមន្ត្រីថ្នាក់ក្រោមជាតិ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

(ភ្នំពេញ)៖ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ រហូតទទួលបានការជឿទុកចិត្តពីពួកគាត់កាន់តែខ្លាំងនោះ សាលារាជធានីភ្នំពេញ នឹងប្រើប្រាស់គ្រប់វិធានការ តម្រង់ទិសមន្ត្រីទាំងអស់នៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានសម្លាភាព។

នាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំពង្រឹងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ ជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ និងសង្កាត់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងស្មៀន នៅសាលារាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា”ការបង្កើតច្រកចេញចូលតែមួយ យើងមានគោលបំណងតែមួយគត់នោះគឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានសម្លាភាព”។ ដូច្នេះ មន្ត្រីដែលជាប្រតិបត្តិទាំងអស់ ត្រូវរួមគ្នាធ្វើ ដើម្បីបម្រើប្រជាពលរដ្ឋបានល្អ រាប់តាំងពីពាក្យសំដីឡើងទៅ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា”ការកោះហៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ និងស្មៀន មកប្រជុំពេលនេះ គឺមានបំណងកោតសរសើរបងប្អូន ជាមន្ត្រីរបស់យើង ដែលបានបំពេញការងារបានយ៉ាងល្អជាមួយ រាជរដ្ឋាភិបាល ក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ រហូតទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់ៗគ្នា។

ឯកឧត្តមបញ្ជាក់ថា”នៅពេលខាងមុខនេះ ឯកឧត្តមនឹងដាក់កម្លាំងបង្កប់ជាប្រជាពលរដ្ឋ ទៅទទួលសេវាពីមន្ត្រីរបស់យើង ដើម្បីឲ្យដឹងថាមន្ត្រីរបស់យើងបម្រើប្រជាពលរដ្ឋបានល្អក្នុងកម្រិតណា? ក្នុងនាមជាមន្ត្រី ត្រូវកែប្រែឥរិយាបទពីពេលនេះទៅ។ ពេលមានបញ្ហា កុំថា អភិបាលរាជធានីភ្នំពេញ មិនបានណែនាំជាមុនឲ្យសោះ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្ថែមទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាតនៅក្នុងផ្សារនានានៅក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ ក៏មិនឲ្យមានដែរ។ បើរកឃើញថា នៅក្នុងផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.