ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសំដែង នូវអំណរសាទរ និងកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងឱកាសដែល ឯកឧត្តម បណ្ឌិត ត្រូវបាន ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ប្រោសប្រទាន នូវគ្រឿងឥស្សរិយយស ជាតូបការ និងត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ បំពាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសដ៏ វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សព្ទសាធុការពរជ័យជូន ចំពោះ ឯកឧត្តម បណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀង ឃ្លាតឡើយ៕
អបអរសាទរ និងគោរពជូនពរពី
ខ្ញុំបាទ សាំង សារឿន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកែប
ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់



