ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បុរសម្នាក់ត្រូវបានស្លាប់ ក្រោយពីធ្វើសកម្មភាពឆក់ត្រីតាមអូរ ខេត្តមណ្ឌលគីរី,ស្រុកកែវសីមា

បុរសម្នាក់ត្រូវបានស្លាប់ ក្រោយពីធ្វើសកម្មភាពឆក់ត្រីតាមអូរ ខេត្តមណ្ឌលគីរី,ស្រុកកែវសីមា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បុរសម្នាក់ត្រូវបានស្លាប់ ក្រោយពីធ្វើសកម្មភាពឆក់ត្រីតាមអូរ
ខេត្តមណ្ឌលគីរី,ស្រុកកែវសីមា
សមត្ថកិច្ចនិងក្រុមគ្រួសារទើបរកឃើញម្សិលមិញ
នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣វេលាម៉ោង១៤,១៥ នាទី ជនរងគ្រោះមានឈ្មោះញឹម អឹប ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការស្លាប់គឺដោយសាទៅឆក់ត្រី ភ្លាត់ស្នាតបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់។ តាមការស្ដាប់បំភ្លឺរបស់ឈ្មោះអឹប អមរ៉ា ភេទស្រី ត្រូវជាកូនបង្កើតថា នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៣,៣០នាទី ឪពុករបស់ខ្លួនបានចេញពីផ្ទះ ទៅរកឆក់ត្រី នៅអូររ៉ាងលើ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មិនឃើញគាត់ត្រឡប់មកផ្ទះវិញនោះ ទេ ទើបរូបគាត់និងបងប្រុសរបស់គាត់ម្នាក់ទៀតទៅតាមរកប៉ុន្តែនៅតែរកមិនឃើញ លុះព្រឹកឡើងនៅថ្ងៃទី២២ខែកុម្ភៈ ក៏បាននាំគ្នាទៅរកម្តងទៀត ដោយមាន ប្រជាការពារ និងអ្នកភូមិ ចំនួន ១៨នាក់ទៅជួយរកឪពុករបស់ខ្លួន  លុះដល់ម៉ោង៩,៣០នាទី ក៏បានទៅដល់ចំណុចអូរ៉ាង និងបានចែកផ្លូវគ្នាដើររកនៅពេលចុះទៅក្នុងអូរ ចម្ងាយប្រហែល ២០០មែត្រ ក៏ប្រទះឃើញសាកសព ដេកស្លាប់ផ្ងារពោះក្នុងទឹកនៅលើអាគុយ ដោយដៃទាំងពីរកាន់ជាប់ដងឆក់ ក្នុងសភាពហើមមើលមិនស្គាល់ទៅហើយ។ករណីនេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច សពពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីម៉ាស៊ីនឆក់ត្រីពិតប្រាកដមែនមិនពាក់ព័ន្ធនិងករណីរឿងឃាតកម្ម(ព្រហ្មទណ្ឌ)ឡើយ។បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប៉ុស្ដ៍រដ្ឋបាលឃុំស្រែឈូកប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពក្នុងភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.