ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកស្រី បាន ស្រីមុំ៖ រដ្ឋបាលខេត្តប៉ៃលិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងទីផ្សារសម្រាប់កសិករ 

លោកស្រី បាន ស្រីមុំ៖ រដ្ឋបាលខេត្តប៉ៃលិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងទីផ្សារសម្រាប់កសិករ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា ក្រៅពីជួយរកទីផ្សារដល់កសិករ ក្នុងខេត្តប៉ៃលិនផ្ទាល់ រដ្ឋបាលខេត្តប៉ៃលិន ​ថែមទាំងបានជួយសម្របសម្រួលរកទីផ្សារដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសផងដែរ ដោយសារខេត្តប៉ៃលិនជាខេត្ត ដែលមានសក្តានុពលនៃទិន្នផលកសិកម្ម និងនាំចេញ។

លោកស្រី បាន ស្រីមុំ ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តប៉ៃលិន» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

លោកស្រីបន្តថា រដ្ឋបាលខេត្តប៉ៃលិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលរកទីផ្សារ ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មិនមែនតែខេត្តប៉ៃលិននោះទេ។ ជាក់ស្តែងកសិករដាំស្វាយជាមួយខេត្តមួយចំនួន ដូចជាកំពង់ស្ពឺជាដើម ក៏នាំយកស្វាយកែវរមៀត ទៅលក់នៅខេត្តប៉ៃលិន ផងដែរ។

លោកស្រីបន្ថែម បើទោះបីជារាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តខិតខំស្វែងទីផ្សារសម្រាប់កសិករក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ នៅតែមានជនឆ្លៀសឱកាសកេងចំណេញពីកសិករ ជាពិសេសដំណាំស្វាយ និងមៀន ដោយមានឈ្មួញកណ្តាល ទៅធ្វើកិច្ចសន្យាទិញពីកសិករ ក្នុង​តម្លៃក្រោមទីផ្សាររបស់ក្រុមហ៊ុនប្រមូលទិញ។ តែយ៉ាងនេះក្តីរដ្ឋបាលខេត្ត និងមន្រ្តីជំនាញ ដាក់ចេញនូវវិធានការ ដើម្បីជួយកសិករឱ្យអស់ពីសមត្ថភាព ដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការខាតបង់ នូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកស្រីលើកឡើងបន្តថា «ជាក់ស្តែងមានម្ចាស់ចម្ការមួយចំនួនបានទាក់ទងមក ហើយពេលដែលទាក់ទងមក យើងបានដើរតួនាទីជាអ្នកសម្របសម្រួល ដោយធ្វើយ៉ាងណាឱ្យក្រុមហ៊ុន មានទំនាក់ទំនងជាមួយម្ចាស់ចម្ការតែម្តង»។

​លោកស្រី បាន ស្រីមុំ មានប្រសាសន៍បន្តថា ជាមួយគ្នារដ្ឋបាលខេត្តប៉ៃលិន ក៏បានដើរតួនាទី សម្របសម្រួល ក្នុងស្វែងរកការងារជូនដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយមិនចាំបាច់ធ្វើចំណាកស្រុក។ ជារៀងរាល់ មានប្រជាពលរដ្ឋបានទំនាក់ទំនង ស្វែងរកការងារធ្វើ​ ខណៈក្រុមហ៊ុនរោងចក្រជាច្រើននៅខេត្តប៉ៃលិន កំពុងត្រូវការកម្លាំងពលរដ្ឋ។

សូមជម្រាបថា ខេត្តប៉ៃលិនមានសៃឡូចំនួន ៥៤ កន្លែង សម្រាប់ទិញកសិផលពីប្រជាពលរដ្ឋទូទាំងខេត្ត សម្រាប់ស្តុក និងនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ ខេត្តប៉ៃលិន មានច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលអាចសម្រួលដល់ការដោះដូរ ផលិតផលកសិកម្ម រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

តាមរបាយការណ៍រដ្ឋបាលខេត្តប៉ៃលិន ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨-២០២២ ​ខេត្តប៉ៃលិនបាននាំចេញកសិផល ទៅក្រៅប្រទេសមានចំនួនសរុប ២ ១១៤ ៩៩០តោន ក្នុងនោះមាន ដំឡូងមីស្រស់ចំនួន ៣៩៧ ៨៤៥ តោន ដំឡូងមីស្ងួតចំនួន ១ ១១៥ ៧៨៨ តោន ពោតក្រហមគ្រាប់ចំនួន ៣៤ ៥០០ តោន ពោតស្នូល ៤៨ ៣៧០ តោន ស្វាយកែវល្មៀតចំនួន ៥២៨ ៥៨៩ តោន មៀនប៉ៃលិន ៦ ៩០៧ តោន ម្ទេស ៩៤៩ តោន និងល្ពៅ ៤២ តោន។

ក្នុងរយៈពេលថ្មីៗនេះ ពោតក្រហមមានតម្លៃ ៨៣៣រៀល (ពោតស្នូល) ពោតគ្រាប់តម្លៃ ១ ៥០០រៀល ដំឡូងមីស្រស់តម្លៃ ៣.១បាត (លុយថៃ) ពោតស្ងួតតម្លៃ ៧.៥បាត ស្វាយកែវរមៀតចំរុះតម្លៃ៥បាត និងស្វាយកែវល្មៀតខ្ចប់តម្លៃ ១២បាត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.