ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តប៉ៃលិន ដាក់ចេញទិសដៅការងារសំដៅអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

អភិបាលខេត្តប៉ៃលិន ដាក់ចេញទិសដៅការងារសំដៅអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ដប៉ៃលិន បានបង្ហាញអំពីទិសដៅការងារមួយចំនួន ដែលរដ្ឋបាលខេត្តបានដាក់ចេញ សំដៅអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ។

លោកស្រី បាន ស្រីមុំ គូសបញ្ជាក់ថា រដ្ឋបាលខេត្តប៉ៃលិន បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីចម្រើន ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកបរិស្ថាន និងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រីបន្ដថា រដ្ឋបាលខេត្តបានខិតខំស្រាវជ្រាវ ស្វែងរកផលិតផលដែលជាសក្តានុពលរបស់ខេត្ត ដើម្បីជំរុញនូវចលនា «ភូមិ១ ផលិតផល១» សំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក អភិវឌ្ឍន៍នូវចំណេះដឹង និងបច្ចេកទេសដល់ប្រជាពលរដ្ឋ លើកស្ទួយផលិតផលខ្មែរ ទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរផងដែរ។

*ទី១៖ បន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ននានា។ ពង្រឹងប្រសិទ្ធិភាព ការគ្រប់គ្រងរដ្ឋបាលដែនដី អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល។

*ទី២៖ លើកម្ពស់ការរក្សាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែល្អប្រសើថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ បន្តលើកកម្ពស់ការរក្សាសន្តិសុខ នយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងអនុវត្តសកម្មភាពការងារតាមប្រតិទិន នៃការបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

*ទី៣៖ ជំរុញការអនុវត្តផែនការអភិវឌ្ឍខេត្តរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាខេត្ត ការអនុវត្តផែនការតាមវិស័យ និងជំរុញការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ អប់រំ សុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍជីវភាពរស់នៅឲ្យប្រសើឡើង ថែរក្សាសុខុមាលភាព និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។

*ទី៤៖ បន្តរៀបចំផែនការ និងជំរុញល្បឿននៃការអភិវឌ្ឍតាមវិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដូចខាក្រោម៖

ការអភិវឌ្ឍវិស័យកសិកម្ម៖ លើកកម្ពស់ការផ្តល់បច្ចេកទេសផលិតកម្មកសិកម្ម ដល់កសិករ ដើម្បី អភិវឌ្ឍបង្កើនផលិតភាព តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម របស់រាជរដ្ឋាភិបាល ជំរុញការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះដំណាំកសិ-ឧស្សាហកម្ម និងបន្តអភិវឌ្ឍន៍ សហគមន៍កសិកម្ម ដើម្បីផលិតផលកសិកម្មដែលជាតម្រូវការទីផ្សារ និងជួសជុលស្តារ ប្រព័ន្ធប្រឡាយ សំណង់ធារាសាស្ត្រ ដើម្បីស្រោចស្រពផ្ទៃដីដាំដុះ។

ការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម៖ ជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្ដល់ឱកាសជំរុញឲ្យបរិស្ថានវិនិយោគល្អប្រសើ ជាមួយវិស័យឯកជនដើម្បីមកវិនិយោគ នៅខេត្តប៉ៃលិន ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងលើកកម្ពស់ ជីវភាពរស់នៅឲ្យកាន់តែប្រសើរ។

ពង្រឹងការគ្រប់គ្រងដីធ្លី៖ រៀបចំប្លង់គោល ផែនការប្រើប្រាស់ដីធ្លី ការស្នើសុំកាត់ឆ្កៀលដីសម្រាប់ ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋពីដីតំបន់ការពារ និងប្រើប្រាស់ច្រើនយ៉ាងសំឡូត ភូមិសាស្ត្រប៉ៃលិន និងការអភិវឌ្ឍវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ ប្រភេទតាមលិខិតបទដ្ឋានជាធរមាន។

ការអភិវឌ្ឍវិស័យសេវាកម្ម និងវិស័យសាធារណៈ៖ ពង្រឹង និងពង្រីកការផ្តល់សេវារដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តាមរយៈយន្តការច្រកចេញចូលតែមួយ។ អភិវឌ្ឍទីផ្សារសម្រាប់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរមានគុណភាព និងតម្លៃសមរម្យ។ អភិវឌ្ឍន៍ផ្សារឲ្យមានបរិស្ថានល្អ សម្រាប់ប្រជាជនធ្វើអាជីវកម្ម បង្កើន ការគ្រប់គ្រងការលក់ដុំ លក់រាយទំនិញគ្រប់ប្រភេទឲ្យមានគុណភាព និងតម្លៃសមរម្យ។

អភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ៖ រៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ និងអភិវឌ្ឍន៍សេវាទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ សេវាកំសាន្តភោជនីយដ្ឋាន..) ឲ្យបានល្អប្រសើ បង្កើនផលិតផលទេសចរណ៍ ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត ទីក្រុងបៃតង។

ការអភិវឌ្ឍវិស័យសង្គមកិច្ច៖ បន្តជំរុញការអភិវឌ្ឍន៍វិស័យអប់រំ សុខាភិបាល សង្គមកិច្ច ដើម្បីឱ្យ ប្រជាជនមានចំណេះដឹង សុខុមាលភាពល្អប្រសើ សម្រាប់ជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងអនុវត្តគោលនយោបាយគាំពារសង្គមនានារបស់ រាជរដ្ឋាភិបាលក្នុងការជួយគាំទ្រឲ្យប្រជាជនរស់នៅមានជីវភាពល្អប្រសើរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.