ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋមន្រ្តីកសិកម្ម៖ ការអភិវឌ្ឍផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម នឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារ

រដ្ឋមន្រ្តីកសិកម្ម៖ ការអភិវឌ្ឍផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម នឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា ការអភិវឌ្ឍផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម នឹងជួយដល់ការធានា នូវផលិតភាព និងទីផ្សារ ព្រោះថា ព័ត៌មានផ្នែកឌីជីថល នឹងជួយបានយ៉ាងច្រើន សម្រាប់កសិកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ចូលរួមបើកសិក្ខាសាលា ស្តីពី ការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍខាងផ្នែកព័ត៌មានវិទ្យា ដែលសព្វថ្ងៃនេះ យើងក្លាយជាសង្គមឌីជីថល ហើយចំណែកកសិកម្ម ក៏ត្រូវការឌីជីថល ដែលអាចធ្វើឲ្យការធានា នូវផលិតភាព និងទីផ្សារ ជាពិសេសព័ត៌មាន ដែលផ្នែកឌីជីថល នឹងជួយបានយ៉ាងច្រើន»។

ក្នុងឱកាសនោះ លោក ឌិត ទីណា ក៏បានប្រាប់ឲ្យត្រូវគិតគូរ លើការប្រើប្រាស់នូវបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មទំនើប (Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ (Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ក្នុងការកាត់បន្ថយការចំណាយ។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានលើកឡើងថា ផ្នែកព័ត៌មានវិទ្យា គឺមានការលូតលាស់ខ្លាំង ដែលយើងអាចយកស្ថានភាពនេះ មកធ្វើជាធនធានសម្រាប់ជំរុញ ឲ្យការធ្វើកសិកម្មឆ្លាតវៃ ឲ្យកាន់តែខ្ពស់ឡើង។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីកសិកម្ម ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករ ចាកចេញពីភាពក្រីក្រ។

បើតាមលោករដ្ឋមន្ត្រី គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដោយមិនត្រូវបន្តឲ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោបាយនេះ រំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។

លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT បានឲ្យដឹងថា កម្មវិធីនេះ ប្រើរយៈពេល ៧ឆ្នាំ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ ក្នុងគោលបំណង ដើម្បីជំរុញបង្កើតផលិតកម្មកសិកម្ម ហើយធ្វើឲ្យកសិផល ដែលចេះតែកើនបរិមាណ គុណភាព អាចលក់បានមិនចាស់ទីផ្សារ និងបានថ្លៃសមរម្យទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

បន្ថែមពីនេះ បង្កើតទីផ្សារនាំចេញ ដើម្បីបង្កើនចំណូលអ្នកផលិត និងពលករជនបទ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE-AT។

សូមបញ្ជាក់ថា គោលបំណង នៃសិក្ខាសាលាខាងលើនេះ ដើម្បីប្រកាសជាផ្លូវការ អំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគី ពាក់ព័ន្ធទាំងអស់ ពិភាក្សា និងបញ្ជាក់ពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣។

គម្រោងនេះ មានរយៈពេល៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ៖ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.