ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ប្រធានមន្ទីរកសិកម្ម៖ តម្លៃមៀនប៉ៃលិន ក្នុងឆ្នាំនេះនឹងបន្ដឡើងចន្លោះពី ៤២០០រៀល ទៅ៤៥០០រៀល 

ប្រធានមន្ទីរកសិកម្ម៖ តម្លៃមៀនប៉ៃលិន ក្នុងឆ្នាំនេះនឹងបន្ដឡើងចន្លោះពី ៤២០០រៀល ទៅ៤៥០០រៀល 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា តម្លៃមៀនប៉ៃលិន នៅក្នុងឆ្នាំ២០២៣នេះ អាចនឹងបន្ដឡើងចន្លោះពី៤២០០រៀល ទៅ៤៥០០រៀល បន្ទាប់ពីក្រុមហ៊ុនចិនបានចុះទិញមៀនប៉ៃលិន ដើម្បីនាំចេញ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដប៉ៃលិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក សាយ សុផាត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះតម្លៃផ្លែមៀន ចាប់តាំងពីក្រុមហ៊ុនចិន បានវិនិយោគចុះទិញនៅខេត្តប៉ៃលិន, តម្លៃមៀន ដែលមានស្ដង់ដារភូតគាមអនាម័យច្បាស់លាស់ គឺតម្លៃ៣៣០០រៀល និងរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២ មានតម្លៃឡើងដល់ ៣៩០០រៀល ហើយក៏នឹងឡើងបន្តទៀតនៅក្នុងឆ្នាំ២០២៣នេះ ចន្លោះពី៤២០០រៀល ទៅ៤៥០០រៀល»។

ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានលើកឡើងថា ចំណុចនេះ គឺជាការខំប្រឹងប្រែងរវាងរដ្ឋបាលខេត្ត ជាពិសេសលោកស្រីអភិបាលខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងដំណាំមៀនប៉ៃលិននេះ។

លោក សាយ សុផាត បានឲ្យដឹងថា ខេត្តប៉ៃលិន គឺជាខេត្ដដែលមានមៀនប៉ៃលិនច្រើន ហើយពាក់ព័ន្ធ និងភូតគាមអនាម័យ រដ្ឋបាលខេត្ដ បានបណ្តុះបណ្តាលផ្សព្វផ្សាយបច្ចេកទេស អំពីដំណាំដែលមានស្តង់ដា GAP។ ក្នុងនោះបានអនុវត្តផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋដាំមៀនប៉ៃលិនទូទាំងខេត្ត សរុបរហូតដល់ឆ្នាំចុងក្រោយនេះ គឺបាន៣១០នាក់ ដែលបានចូលរួមសិក្សាអំពីបច្ចេកទេសនេះ។

ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនរូបនេះបានបន្ថែមទៀតថា ពាក់ព័ន្ធជាមួយនឹងមៀនប៉ៃលិននេះ គឺខេត្តប៉ៃលិន ដាំបាន៣៣៦០ហិកតា ដែលក្នុងនោះ មានប្រជាពលរដ្ឋចំនួន៦៧៦នាក់ ជាអ្នកប្រកបមុខរបរដាំមៀន។ ក្នុងនោះ ការចុះបញ្ជីចម្ការដែលជាស្តង់ដារ ក្នុងខេត្តប៉ៃលិនអនុវត្តបាន៦៥ចម្ការ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.