កម្លាំងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យចំនួន០២នាក់ទៅតុលាការករណីររំលោភសេពសន្ថវៈ
ខេត្ដស្វាយរៀង៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ នៅព្រឹកថ្ងៃត្រូវទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរចាប់រំលោភសេពសន្ថវៈ ។

ហេតុការនេះបានកាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ បើកការស្រាវជ្រាវនិងបង្ក្រាបបានករណី ចាប់រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ១.ឈ្មោះ រុន សុភី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
២ ឈ្មោះ លឹម សឿន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅច្ចុប្បន្នភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះឈ្មោះ ស ចរយ អាយុ ២០ឆ្នាំ ស្រុក និង ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដកហូតរួមមាន ម៉ូតូ០១គ្រឿង ទូរស័ព្ទចំនួន០១ គ្រឿងសំលៀកបំពាក់ចំនួន០៣ សម្រាប់ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕




